Saturday, June 28, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំអ្នករំលោភ ចិញ្ចើមផ្លូវ

អាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំអ្នករំលោភ ចិញ្ចើមផ្លូវ

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោកប្រាជ្ញ សីហា និងលោកញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ បានចុះរៀបចំសណ្តាប់ធ្នាប់ និងផ្តល់ការណែនាំចំពោះម្ចាស់អាជីវកម្មនានា ស្តីពីការដាក់តាំងស្លាកយីហោលើ ចិញ្ចើមផ្លូវ។

ការចុះត្រួតពិនិត្យនេះ បានប្រព្រឹត្តឡើងតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ចាប់ពីព្រំប្រទល់ខណ្ឌទួលគោក រហូតដល់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ការចុះណែនាំនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលប្រកបអាជីកម្ម នៅតាមបណ្តោយផ្លូវចូលរួមចំណែករក្សាសណ្តា ប់ធ្នាប់ និងទេសភាពទីក្រុង ឱ្យមានភាពស្រស់ស្អាត និងងាយស្រួលក្នុងការប្រើប្រាស់ដល់សាធារណជន។ ក្រុមការងារបានអំពាវនាវឱ្យម្ចាស់អាជីវកម្ម និងសហគ្រាសនានា ត្រូវដាក់ស្លាកយីហោឱ្យបានសមរម្យ ស្ថិតនៅ ក្នុងដែនកំណត់ និងគោរពតាមបទបញ្ជានៃរដ្ឋបាល។

លោកធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណៈការខណ្ឌ ដែលបានចូលរួមក្នុងការចុះណែនាំ បានបញ្ជាក់ថា អាជ្ញាធរបានវាស់កំណត់ចិញ្ចើមផ្លូវ ដល់បង្គោលភ្លើង ចំនួន៣ម៉ែត្រ (មួយភាគបី) ដើម្បីទុកជាផ្លូវសម្រាប់ថ្មើរជើង។ បន្ទាប់ពីស្តាប់ការណែនាំពីអាជ្ញាធរ ពលរដ្ឋ អាជីវករទាំងអស់ បានឯកភាពយល់ព្រមតាមការរៀបចំរបស់អាជ្ញាធរ ចាប់ពីពេលនេះតទៅ៕

RELATED ARTICLES