បន្ទាប់ពីផ្ទុះជម្លោះជាមួយគ្រូបង្វឹកលោក Wenger និង មិត្តរួមក្រុម ខ្សែប្រយុទ្ធ Sanchez កាន់តែអាក់អន់ចិត្ត ហើយអាចឈានទៅដល់ការបោះជំហានចាកចេញពីក្លឹបកាំភ្លើងធំ ក្រោយពេលចប់រដូវកាលនេះ។
ការប្រេះឆារវាងSanchez ជាមួយលោក Wenger បានកើតមានឡើងបន្ទាប់ពីលោកដាក់ឲ្យរូបគេស្ថិតនៅកៅអីបម្រុងក្នុងអំឡុងពេលប្រកួតជាមួយក្លឹបLiverpool កាលពីចុងសប្តាហ៍កន្លងទៅ ខណកាលពីខែមុនកីឡាកររូបនេះក៏មានការឈ្លោះប្រកែកគ្នាជាមួយ មិត្តរួមក្រុម Arsenal បន្ទាប់ពីប្រកួតចាញ់ Bayern ៤-១ ក្នុងយុទ្ធនាការប្រកួតយូហ្វាឆេមពានលីកវគ្គ១៦ ក្រុមជើងទី១។
ការអាក់អន់ស្រពន់ចិត្តរបស់ Sanchez បានធ្វើឲ្យរូបគេកាន់តែឃ្លាតឆ្ងាយពីមិត្តរួមក្រុម បន្តិចម្តងៗ ធ្វើឲ្យគ្រូបង្វឹកសញ្ជាតិបារាំងកាន់តែក្តៅក្រហាយថែមទៀត ដោយមិនចង់ដាក់ចូលទីលានប្រកួតទេ ។
ដោយសារតែកាមិនសប្បាយចិត្តកីឡាករសញ្ជាតស៊ីលី មិនបានបន្តកុងត្រាថ្មីជាមួយក្លឹបArsenal ទៀតទេ ខណៈក្លឹប Paris SG និង Juventus រួមនឹងបណ្តាក្លឹបជាច្រើនទៀតកំពុងដែរ៕
ដោយ៖ ហេង ដេត