Friday, July 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបោកលក់ទុរេនអនឡាញ ជា.../ប់ខ្នោះ២

បោកលក់ទុរេនអនឡាញ ជា…/ប់ខ្នោះ២

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកប្រាក់ តាមរូបភាពផ្សព្វផ្សាយលក់ផ្លែទុរេន អនឡាញ តាមបណ្តាញសង្គម។

ការចាប់ខ្លួននេះ ធ្វើឡើងក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការ ណែនាំពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ ឈ.ឆ ភេទប្រុស និងទី២-ឈ្មោះ ហ.គ.ន ភេទស្រី។ ជនសង្ស័យទាំង២នាក់ ជាម្ចាស់គណនីធនាគារ ដែលត្រូវបានប្រើប្រាស់ដើម្បីទទួលប្រាក់ពីជនរងគ្រោះ។

តាមការស្រាវជ្រាវ បានបញ្ជាក់ថា ជុំវិញករណីនេះ ក៏មានជនសង្ស័យម្នាក់ទៀត ឈ្មោះ ឈ.ប (កំពុងរត់គេចខ្លួន) គឺជាអ្នកគ្រប់គ្រងគណនីធនាគារទាំងនេះ សម្រាប់ធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ ជាច្រើននាក់។

ករណីនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតីវិធី។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមរំលឹកដល់សាធារណជន ឱ្យប្រុងប្រយ័ត្នក្នុងការទិញទំនិញតាមអនឡាញ ជាពិសេសតាមបណ្តាញសង្គម សូមត្រួតពិនិត្យឱ្យបានច្បាស់លាស់ ពីភាពជឿជាក់របស់គណនី ឬទំព័រដែលធ្វើការលក់ ដើម្បីចៀសវាងការខាតបង់ទ្រព្យសម្បត្តិ និងបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពផ្ទាល់ខ្លួន៕

RELATED ARTICLES