Monday, July 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ បាក់ដើមឈើទទឹងផ្លូវ

ភ្លៀងខ្យល់កន្ត្រាក់ បាក់ដើមឈើទទឹងផ្លូវ

ភ្នំពេញ ៖ ដើមឈើ ១ដើម ខណៈពេលមេឃកំពុងធ្លាក់ភ្លៀង លាយខ្យល់កន្ត្រាក់ ស្រាប់តែបាក់រលំទាំងជំហរ កាត់ទទឹងផ្លូវ សំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ គ្រាន់តែទាក់ខ្សែភ្លើង ខ្សែកាប និងខ្សែអ៊ីនធឺរណិត បណ្តាលឱ្យដាច់ធ្លាក់ ខូចខាត។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ភ្លៀងបានបង្អុរធ្លាក់ និងមានខ្យល់កន្ត្រាក់បោកបក់ផង ខណៈនោះស្រាប់តែគេឃើញដើមឈើ ១ដើម ដែលពុកឫស បានរលំកាត់ទទឹងផ្លូវ និងទាក់ខ្សែភ្លើងខ្សែកាបនិងអ៊ីនធឺរណិត បណ្តាលឱ្យដាច់ធ្លាក់រយ៉ៃ តែសំណាងល្អ ពុំមានអ្នកដំណើរនិងយានយន្តឆ្លងកាត់ ទើបពុំបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ចុះទៅកាត់ដើមឈើនោះ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ៕

RELATED ARTICLES