ខេត្តស្វាយរៀង ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ចំនួន៣គ្រឿង ពីជនជាតិចិន និងជនជាតិវៀតណាម ចំនួន២នាក់ បានសម្រេច រួចនាំគ្នារត់គេចខ្លួនអស់។ លុះក្រោយមក ជនរងគ្រោះបានប្តឹងសុំអន្ត រាគមន៍ពីសមត្ថកិច្ច ត្រូវសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ សរុបចំនួន៩នាក់ នាំយកមកចាត់ការតាមច្បាប់។
ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង៤នាទីទៀបភ្លឺ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យទាំង៩នាក់ ដែលត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ រួមមាន ទី១-ឈ្មោះអៀច ពិសិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត។ ទី២-ឈ្មោះភោគ ផលសុចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុ រស់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ទី៣-ឈ្មោះគា ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិម្ខោះ ឃុំចុងក្រវៀង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ទី៤-ឈ្មោះព្រំ វិឆ័យ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។ ទី៥-ឈ្មោះឆយ បិនហុង ភេទប្រុស អាយុ១៦ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត (អ្នកធ្វើសកម្មភាពឆក់)។ ទី៦-ឈ្មោះឡឹក ធិនវិបុល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដឹកជញ្ជូន រស់នៅភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្ទ្រា។ ទី៧-ឈ្មោះខុន សោភា ភេទប្រុស អាយុ១៧ឆ្នាំ មុខ របរដឹកជញ្ជូន រស់នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត។ ទី៨-ឈ្មោះផា ដេវីត ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់តុ រស់នៅភូមិអម្ពិល សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងទី៩-ឈ្មោះពៅ ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្តាល (ជាជនដៃដល់)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៤នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២៥ សមត្ថកិច្ចបានទទួលព័ត៌មានពីជនរងគ្រោះ ចំនួន២នាក់ (ម្នាក់ជនជាតិចិន និងម្នាក់ជាជនជាតិវៀតណាម) ថាមានករណីចោរឆក់ទូរស័ព្ទរបស់ខ្លួន នៅចំណុចក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ និងដោយមានការដឹកនាំពីលោកអធិការ កម្លាំងជំ នាញនៃអធិការដ្ឋានក្រុងបាវិត បានបើកការស្រាវជ្រាវនិងឈានដល់ការបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន៩នាក់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន ទូរស័ព្ទដៃ របស់ជនរងគ្រោះ ម៉ាក iPhone ចំនួន៣គ្រឿង និងម៉ូតូ ជាមធ្យោបាយធ្វើសកម្មភាព ១គ្រឿង។
ជនសង្ស័យទាំង៩នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕