ភ្នំពេញ ៖ រថយន្តឡិចស៊ីសRX 330មួយគ្រឿង បើកបរដោយជនជាតិចិនបើកបុករបាំងថ្មការដ្ឋានសាង សង់ស្ពានអាកាសថ្មើរជើងតាមបណ្តោយផ្លូវជាតិលេខបណ្តាលឲ្យខូចខាតយ៉ាងដំណំត្រូវ សមត្ថកិច្ចប្រាប់ឲ្យម្ចាស់អូសយកទៅជួសជុលមិនទាន់បានជួសជុលផងស្រាប់តែរថយន្ត ឆ្លងចរន្តបង្កឲ្យឆាបឆេះសន្ធោសន្ធៅនៅសល់តែគ្រោងឆ្អឹងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៨ មិនា ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤មុខសាលាបឋមសិក្សាជម្ពូវ័ន ចំណុចការរដ្ធានស្ថាបនាពង្រីកផ្លូវនិងសាងសង់ស្ពានអាកាសថ្មើជើងស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបានឲ្យដឹងថា គេឃើញរថយន្តឡិចស៊ីសRX330 មួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ2AA-1018 បើកបរដោយបុរសជាជនជាតិចិន២នាក់ ក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុជាកន្លែងសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើងជាពិសេសសម្រាប់សិស្សសាលាចេញពីរៀន ដើរឆ្លងផ្លូវដើម្បីកុំឲ្យស្ទះចរាចរណ៍ ព្រោះកន្លងមកពេលដែលសិស្សសាលាចេញពីរៀនដើរ ឆ្លងផ្លូវតែងតែធ្វើឲ្យកកស្ទះចរាចរណ៍។ ដោយសារតែការដ្ឋានសាងសង់ស្ពាអាកាសខាងលើនេះមិនទាន់រួចរាល់គេមានដាក់របាំងថ្មចំកណ្តាលទ្រូងផ្លូវដើម្បីការពារសសរកណ្តាលនៃស្ពានដែលមិនទាន់សាងសង់រួច ប៉ុន្តែការដាក់របាំងថ្មនោះមិនមានដាក់ភ្លើងរឺក៏ស្លាកសញ្ញាសំគាល់ត្រឹមត្រូវទេគឺងងឹតឈឹងតែម្តង ទើបបណ្តាលអោយរថយន្តឡិចស៊ីសRX330ដែលបើកបរដោយជនជាតិចិនជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្តាលរបាំងថ្មដួលអស់២កង់ ចំណែករថយន្តខូតខាតផ្នែកខាងមុខយ៉ាងដំណំ ដាច់កង់មុខខាងឆ្វេង និងផ្ទុះពោងសុវត្ថិភាព មិនបណ្តាលអោយជនជាតិចិន២នាក់ក្នុងរថយន្តមិនមានរងរបួស។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅពិនិត្យកន្លែងកើតហេតុឃើញថាមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងទ្រព្យសម្បត្តិសាធារណៈទើបសមត្ថកិច្ចអោយម្ចាស់រថយន្តហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង។ លុះពេលដែលជនជាតិចិនបានហៅរថយន្តអេស្កាវ៉ាទ័រនៅក្បែរកន្លែងកើតហេតុមកអូសចេញពីកន្លែងកើតហេតុយកទៅទុកនៅមុខសាលាបឋមសិក្សាជម្ពូវ័នរួចហើយជនជាតិចិននាំគ្នាឡើងជិះរថយន្តឈ្នួលទៅបាត់អស់រយៈពេលជាងមួយម៉ោងនៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺស្រាប់តែរថយន្តខាងលើបានឆ្លងចរន្តបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទាល់តែសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌពោធិ៍សែនជ័យមួយគ្រឿងទៅបាញ់ទឹកពន្លត់ទើបរលត់អស់ទាំង ស្រុង ។ រថយន្តដែលឆាបឆេះខាងលើនេះត្រូវអណ្តាតភ្លើងឆាបឆេះនៅសល់គ្រោងឆ្អឹង។
ប្រជាពលរដ្ធឃើញហេតុការណ៍ខាងលើបានរិះគន់ថា នៅចំណុចការរដ្ឋានស្ពានអាកាសថ្មើរជើងនេះថា គ្មានភ្លើងបំភ្លឺនិងស្លាកសញ្ញាអោយបានត្រឹមត្រូវ ហើយស្ទើតែរាល់យប់ទៅហើយ កន្លែងនេះតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើនេះ បើមិនរថយន្តប៉ះក៏ម៉ូតូប៉ះដែរ តែមិនធ្ងន់ធ្ងរ ៕ ថោង ធីម