Friday, July 18, 2025
Homeព័ត៌មានជាតិស្ត្រីវ័យក្មេង​ម្នាក់​ខឹង​ប្តី​ហេង​ស៊យ បណ្តេញ​ចេញ​ពីផ្ទះ​ចុះ​ទឹក​ស្ទឹង ​ប៉ង​សម្លាប់​ខ្លួន

ស្ត្រីវ័យក្មេង​ម្នាក់​ខឹង​ប្តី​ហេង​ស៊យ បណ្តេញ​ចេញ​ពីផ្ទះ​ចុះ​ទឹក​ស្ទឹង ​ប៉ង​សម្លាប់​ខ្លួន

ខេត្តបាត់ដំបង ៖ ស្ត្រីវ័យក្មេងម្នាក់ ខឹងនឹងប្តីបណ្តេញឱ្យចុះចេញពីផ្ទះ ធ្វើឱ្យនាងតូចចិត្ត នឹងជីវិតខ្លួនឯង ក៏ព្យាយាមដើរចុះទឹក ប៉ុនប៉ង សម្លាប់ខ្លួន បង្កឱ្យភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាថ្ងៃត្រង់ ថ្ងៃ ទី០៧ ខែមីនា នៅក្បែរក្បាលស្ពានសម្តេច ក្រឡាហោមស ខេង ត្រើយខាងកើតស្ថិតក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

លោកប៉ាង ហៀង អធិការនគរបាលក្រុង បាត់ដំបង បានឱ្យដឹងថា ស្ត្រីវ័យក្មេង ដែលប៉ុនប៉ងសម្លាប់ខ្លួននោះ ឈ្មោះថង ពៅ អាយុ២០ ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងស្រុកកំណើត នៅនៅឃុំមោង ស្រុកមោងប្ញស្សី។

លោកអធិការនគរបាលបានបន្តថា មុន ពេលមានការភ្ញាក់ផ្អើលនោះ គេឃើញនារីវ័យ ក្មេងម្នាក់ បានយំបណ្តើរ ដើរចុះទៅក្នុងទឹកស្ទឹង សង្កែបណ្តើរ។ ឃើញសភាពមិនស្រួល បែប នេះ ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅជិតទីនោះ បាននាំគ្នាចុះទៅជួយអន្តរាគមន៍ ចាប់ទាញដៃ នាំឡើងមកលើគោកវិញដើម្បីសាកសួរឱ្យដឹង ពីសាច់រឿងរបស់នាង។

លោកអធិការនគរបាលដដែល បានបន្ត ថា នៅពេលនាំទៅសាកសួរ ស្ត្រីវ័យក្មេងខាង លើនេះ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ច ថា នាងធ្វើការនៅក្នុងហាងផឹកស៊ីមួយ កន្លែង នៅក្នុងក្រុងបាត់ដំបងនេះតែម្តង។ រីឯប្តីរបស់ នាងធ្វើជាកម្មករ នៅក្នុងសិប្បកម្មផលិតទឹកកក នៅក្នុងក្រុងនេះដែរ។ នាងនិងប្តីរបស់នាង គឺ រួមរស់នៅជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំ មកហើយ ដោយមិនបានរៀបការ តាមច្បាប់ ទម្លាប់នោះទេ។ លុះមួយរយៈចុងក្រោយនេះ ប្តីរបស់នាងតែងតែរករឿង បង្កជម្លោះជាមួយ នាងស្ទើររាល់ថ្ងៃ រហូតបណ្តេញនាងចេញពីផ្ទះ ទៀតផង។ ដោយសារតែបញ្ហានេះ ធ្វើឱ្យនាង ឈឺចាប់ និងតូចចិត្តនៅក្នុងជីវិតរបស់ខ្លួនយ៉ាង ខ្លាំង រហូតនាងលែងចង់រស់បន្តទៅទៀត ទើប នាងសម្រេចដើរចុះក្នុងស្ទឹងសង្កែ ដើម្បីធ្វើ អត្តឃាត តែត្រូវសមត្ថកិច្ចចុះទៅចាប់ទាញដៃ ឡើងមកលើគោកវិញ។

លោកអធិការនគរបាលក្រុង បានបន្តថា ទោះជាបែបណានេះ គ្រាន់តែជាការអះអាង អំពីទុក្ខសោករបស់ម្ខាងតែប៉ុណ្ណោះ។ រីឯរឿង ពិតយ៉ាងណានោះ ទាល់តែមានការបកស្រាយ ពីលោកប្តីហេងស៊យ ទើបអាចដឹងថា ករណី នេះផ្តើមចេញពីរឿងអ្វីពិតប្រាកដ? បើតាម ការសាកសួរទៅអាណាព្យាបាលរបស់នាងថង ពៅ ដែលនៅឯស្រុកកំណើត បានឱ្យដឹងថា ពូកគាត់បានធ្វើចំណាកស្រុក ទៅធ្វើការងារនៅ ប្រទេសថៃអស់ហើយ។

លោកអធិការនគរបាលបានបញ្ជាក់ថា ក្រោយពេលកើតហេតុ មន្ត្រីរបស់លោកបាន ស្វែងរកប្តីរបស់នាងឱ្យឃើញ ហើយហៅកម្មករ ទឹកកក ប៉ុន្មាននាក់នោះមកសួរនាំអំពីដំណើរ រឿងរបស់ពួកគេ។ បន្ទាប់ពីបញ្ចប់នូវការសាក សួរ យើងនឹងអប់រំណែនាំប្តី ប្រពន្ធទាំង២នាក់ នេះ និងធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវ មុននឹង ប្រគល់នាងទៅឱ្យ បុរសជាប្តីវិញ។

បើតាមសម្តីរបស់អ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលពី ករណីមនុស្សប៉ុនប៉ងធ្វើអត្តឃាតនោះ គេឃើញ ស្តីវ្រ័យក្មេងម្នាក់នេះ បានដើរចុះឡើង នៅលើ ស្ពាន និងអង្គុយក្បែរនៅមាត់ស្ទឹងកន្លែងកើត ហេតុ ដែលបង្ហាញពីទឹកមុខប្រកប ដោយភាព សោកសៅយ៉ាងខ្លាំង។ ប៉ុន្តែមិនមានអ្នកណា ម្នាក់ចាប់អារម្មណ៍ និងដឹងថា នាងមានវិបត្តិអ្វី នៅក្នុងចិត្តនោះឡើយ។ លុះមួយសន្ទុះក្រោយ មក ស្រាប់តែនាងងើបដើរចុះទៅក្នុងទឹកស្ទឹង ទាំងទឹកភ្នែករលីងរលោក។ ឃើញសភាពមិន ស្រួលបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋនៅជិតទីនោះ បានយល់យ៉ាងប្រាកដ នៅក្នុងចិត្តថា នាងច្បាស់ ជាមានវិបត្តិអ្វីមួយនៅក្នុងខ្លួន ហើយដើរចុះ ទៅក្នុងស្ទឹង ក្នុងបំណងសម្លាប់ខ្លួនង ទើបគេ រាយការណ៍ប្រាប់សមត្ថកិច្ចចេញមកជួយអន្តរាគមន៍ភ្លាម ធ្វើឱ្យនាងរួចផុតពីសេចក្តីស្លាប់៕

RELATED ARTICLES