ភ្នំពេញ ៖ ឃាត់ខ្លួនជនឆបោកម្នាក់ ទិញតែស៊ិនយ៉ាជិត២០០០ដុល្លារមិនឲ្យប្រាក់ត្រូវបាន ឃាត់ខ្លួនបានកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី៧ ខែមិនាឆ្នាំ២០១៧ត្រង់ចំនុចផ្លូវជាតិលេខ២សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។
ជនឆបោកដែលឃាត់ខ្លួនបានមានឈ្មោះខាដាវិតភេទប្រុសអាយុ៣០ឆ្នាំ មុខរបរលក់ទឹកបរិសុទ្ធស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខមានស្រុកកំណើតនៅជុំរំសាយធូក្រុងបាត់ដំបងខេត្តបាត់ដំបង។ជនរងគ្រោះមានឈ្មោះលីស្រីពេជ្រភេទស្រី អាយុ២៤ឆ្នាំ មុខរបរអ្នកគ្រប់គ្រងមើលការខុសត្រូវក្រុមហ៊ុនទឹកស៊ិនយ៉ា ស្នាក់នៅផ្ទះលេខ៤ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំនើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានបានឲ្យដឹងថា សាក្សីមានឈ្មោះឡេងកក្កដាភេទស្រី អាយុ២៥ឆ្នាំស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកមេសាងខេត្តព្រៃវែង បានឲ្យដឹងថា បានស្គាល់គ្នាជាមួយជនឆបោករយៈពេល២ឆ្នាំកាលពីធ្វើការជាមួយគ្នា នៅក្រុមហ៊ុនផលិតទឹកបរិសុទ្ធប៉ុន្តែបច្ចុប្បន្នឡេង កក្កដា បានឈប់ធ្វើការនៅក្រុមហ៊ុនទឹក បរិសុទ្ធហើយបានមកធ្វើការនៅតែស៊ិនយ៉ាវិញម្តង ។ ថ្មីកន្លងមកនេះកាលពីថ្ងៃទី០៦ ខែមិនា ជនឆបោកបានទូរស័ព្ទមកឈ្មោះ ឡេង កក្កដា ឲ្យយកតែស៊ិនយ៉ាចំនួន៥០០កេសពី ឃ្លាំងនៅតាមផ្លូវវេងស្រេងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យយកទៅស្តុកនៅផ្ទះជួលនៅផ្សារហេងលីប៉ុន្តែជនរងគ្រោះយកទៅឲ្យ២៤៣កេសគិតជាប្រាក់សរុបជិត២០០០ដុល្លារ តែជនឆបោកមិនបានឲ្យប្រាក់ទេ ស្រាប់តែថ្ងៃបន្ទាប់បានទូរស័ព្ទកុំម៉ង់បន្ថែមចំនួន៣៥០កេសទៀត ពេលនោះ កក្កដា បានទូរស័ព្ទប្រធានឈ្មោះស្រីពេជ្រ មកមើលផ្ទះជួលជនសង្ស័យឃើញហើយមិនដាក់ទំនិញអ្វីបន្តិចសោះ ក៏បាននាំគ្នាតាមរកជនឆបោករហូតដល់ម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី៧ ខែមិនា បានប្រទះឃើញជនឆបោកកំពុង តែឈរនៅតាមដងផ្លូវជាតិលេខ២សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យក៏បានឃាត់ខ្លួនយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចាក់អង្រែលើសួរនាំរួចបញ្ជូនទៅប៉ុស្តិ៍នគរបាលចោមចៅវិញ ។
បានជនឆបោកបានសារភាពថា បន្ទាប់ពីកុំតែស៊ិនយ៉ារួចហើយរូបគេបានយកទៅដើរលក់នៅផ្លូវជាតិលេខ៣ដោយលក់បានប្រាក់ចំនួន១៦៧០$យកទៅលេងល្បែងអស់ហើយ ។
បច្ចុប្បន្នជនឆបោកត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមផ្លូវច្បាប់៕ នូផាន់ណា