Tuesday, August 26, 2025
Homeព័ត៌មានជាតិជិះ​ម៉ូតូទៅ​ទិញ​ម្សៅ​លាប​មុខ ​ចោរ​លួច​ម៉ូតូ​បា​ត់

ជិះ​ម៉ូតូទៅ​ទិញ​ម្សៅ​លាប​មុខ ​ចោរ​លួច​ម៉ូតូ​បា​ត់

ភ្នំពេញ ៖ ស្រ្តី២នាក់ បាននាំគ្នាទៅទិញម្សៅលាបមុខនៅផ្សារអូដឹមទុកមួយសន្ទុះចោរលួចកាច់កយក ម៉ូតូបាត់ បង្កអោយមានកាភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៣០នាទី​នៅផ្សារអូដឹម ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះម៉ែន  ង៉ែតភេទស្រី អាយុ២៥ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើត​នៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង  មានប្តី​ឈ្មោះ សំ  សែត អាយុ២៨ឆ្នាំ ​មុខរបរកម្មកររោងចក្រ រស់នៅជាមួយគ្នា ។

ម៉ូតូដែលត្រូវជនសង្ស័យលួច​ម៉ាកហុងដាឌ្រីម ​សេរ៊ី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.1BJ1985។​
សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីជនសង្ស័យលួចម៉ូតូបាត់ជនរងគ្រោះ​បានអោយប្តី
​ទៅដាក់ពាក្យបណ្តឹងជំនួស តែដោយ​ពេលសួរនាំប្​មិនដឹងដំណើររឿងបានអោយហៅ ជនរងគ្រោះមកវិញ។​
បើតាមប្រភពពត៌មានពីជនរងគ្រោះជាប្រពន្ធបាននិយាយថាមុនពេលកើតហេតុនាងបានទៅទិញម្សៅផាត់មុខជាមួយស្រ្តីម្នាក់ទៀតនៅផ្សារអូដឹមដោយចតម៉ូតូទុកនៅមុខផ្សារចាក់ សោកត្រឹមត្រូវហើយចូលទៅក្នុងផ្សារ​ជាង១០នាទីលុះចេញមកវិញស្រាប់តែមិនឃើញម៉ូតូ ធ្វើឲ្យរូបគាត់ហួសចិត្ត​ថាចោរអីក៏ប៉ិនលួចម្ល៉េះ ណាមួយនឹក​ស្តាយ​ម៉ូតូជាទ្រព្យរបស់នាងពិបាករកប្រាក់ណាស់ទម្រាំសន្សំលុយទិញបានម៉ូតូមួយគ្រឿងនេះ ។

​ក្រោយពេលកើតហេតុនាងព្រមទាំងប្តីរួមទាំងក្រុមគ្រួសារបានមកពាក្យបណ្តឹងប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ៕ ថោង ធីម

RELATED ARTICLES