Tuesday, August 26, 2025
Homeព័ត៌មានជាតិបង្ក្រាបទី​តាំង​លេង​ល្បែង​ស្ទូច​ប្រេង​កូឡា​ ឃាត់​ខ្លួន​អ្នក​លេង​ប្រុស​ស្រី៤​នាក់

បង្ក្រាបទី​តាំង​លេង​ល្បែង​ស្ទូច​ប្រេង​កូឡា​ ឃាត់​ខ្លួន​អ្នក​លេង​ប្រុស​ស្រី៤​នាក់

ភ្នំពេញ ៖ អ្នកលេងស្ទូចគំរបប្រេងកូឡាប្រុសស្រី ៤នាក់ ត្រូវបាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ទួលសង្កែ ឆ្មក់ចូលបង្ក្រាបទីតាំងលេងល្បែង ស្ទូចប្រេងកូឡា ខុសច្បាប់ មួយកន្លែង កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ដែលស្ថិតនៅតាម បណ្តោយផ្លូវរថភ្លើង ក្រុមទី១ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ​។

ក្រុមអ្នកលេងស្ទួចគំរបប្រេងកូឡាដែលឃាត់ខ្លួនបាន ទី១ ឈ្មោះ សួន សើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងកាត់សក់ (អ្នកមើលការខុសត្រូវ) ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ,ទី២​ឈ្មោះ ខែម គឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប (អ្នកលេង) ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ, ទី៣​ ឈ្មោះ ឆេង ផល្លា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ មេផ្ទះ (អ្នកលេង) ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ និងទី៤ ឈ្មោះ វន់ ស្រស់ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានអោយដឹងថាទីតាំងខាងលើនេះស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងត្រូវក្រុម អ្នកនិយមលេងស្ទួចប្រេងកូឡានាំគ្នាអង្គុយលេងនៅតាមផ្លូវជារៀងរាល់ថ្ងៃទើបសមត្ថកិច្ច ដឹកនាំកម្លាំងចុះ​បង្ក្រាបជាក់ស្តែង​ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ដែលកំពុងតែស្ទួច​ប្រេង កូឡា ព្រមទាំងបានដកហូតបានកំរាល១ផ្ទាំង គំរបប្រេងកូឡាចំនួន ២០,កញ្ចែ្រងជ័រចំនួន២,កៅអីជ័រសម្រាប់អង្គុយលេងចំនួន២,កាបូបស្ពាយដាក់ប្រាក់ចំនួន ១ និងទឹកប្រាក់ចំនួន ២២០,០០០រៀល និងប្រាក់ដុល្លាចំនួន ៥០ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួន យកទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី៤នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

កែវ ឈីម

RELATED ARTICLES