Friday, July 18, 2025
Homeព័ត៌មានជាតិ លោក​ប្តី​ស្វាគមន៍​ក្នុង​ថ្ងៃ៨​មីនា ប្រពន្ធ​នាំ​គ្នា​រត់​ទៅ​ប្តឹង​អាជ្ញាធរ

 លោក​ប្តី​ស្វាគមន៍​ក្នុង​ថ្ងៃ៨​មីនា ប្រពន្ធ​នាំ​គ្នា​រត់​ទៅ​ប្តឹង​អាជ្ញាធរ

ភ្នំពេញ ៖ ស្រ្តីចំនួន២នាក់ផ្សេងគ្នា ម្នាក់អះអាងថាប្តីវ៉ៃធ្វើបាបដោយប្រើកណ្តាប់ដៃ រងរបួសជាំភ្នែកឆ្វេង ចំណែកស្រ្តីម្នាក់ទៀតអះអាងថា លោកប្តីបានលួចយក របស់ទ្រព្យ លុយកាក់ ទៅបញ្ចាំលេងល្បែង អស់ ទើបបាននាំគ្នារត់ទៅប្តឹងសុំអន្តរាគមន៍ រកទំនួលខុសត្រូវឲ្យបានសមស្របមួយសម្រាប់ស្រ្តីជា ប្រពន្ធក្នុងបុណ្យទិវាសិទ្ធនារីអន្តជាតិ ទី៨ ខែមិនា ឆ្នាំ២០១៧នេះ នៅសាលាសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ស្រ្តីម្នាក់ឈ្មោះ អុ៊ន ថារី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិព្រែកទម្លាប់ ឃុំកំពង់ចម្លង ស្រុកលើកដែក ខេត្តកណ្តាល មានប្តីឈ្មោះ ម៉ន ថេន អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។ សព្វថ្ងៃគ្រួសារខាងលើស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។  ស្រ្តីខាងលើបានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនថា នាងបានយកគ្នាជាប្តីប្រពន្ធអស់រយៈពេល៣ឆ្នាំ កន្លងមកហើយ ដោយមិនបានរៀបការ ពោលជាប្តីប្រពន្ធឥតខាន់ស្លា មានកូនប្រុស២នាក់ តែដោយសារទង្វើររបស់លោកប្តីកាចជាងសត្វខ្លា តែងតែបង្កហឹង្សា វ៉ៃ តប់ លើរាងកាយ ប្រពន្ធជាច្រើនលើកច្រើនសារ ទោះមានកិច្ចសន្យាកន្លងមកនៅចំពោះមុខចៅសង្កាត់ តែមិនរាងចាល ស្រាប់តែថ្ងៃបុណ្យសិទ្ធនារីមកដល់ លោកប្តី ប្រើកណ្តាប់ដៃ វ៉ៃស្វាគមន៍ថ្ងៃបុណ្យ បណ្តាលឲ្យជាំខៀវភ្នែកឆ្វេង ដោយចោទប្រកាន់នាងថា មិនចេះមើលថែកូន ទើបជើងកូនចូលកាំកង់ ។ ទង្វើររបស់លោកប្តីបែបនេះ ហក់បីដូចជាបំពារបំពានមកលើរូបនាង គ្មានការសួរនាំជាមុន បែជាបញ្ចេញចរឹកកោងកាចជាងសត្វខ្លាបែបនេះ ។

ចំណែកស្រ្តីម្នាក់ទៀត មានឈ្មោះ ស្រី ឃាង អាយុ២១ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ មានស្រុក កំណើត ស្រុកទូកមាស ខេត្តកំពត មានប្តីឈ្មោះ ជួប សុខន អាយុ២៩ឆ្នាំ មុខរបរបើកបរគ្រឿងចក្រ (អាបុ៊ល) មានស្រុកកំណើតស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ គ្រួសារខាងលើ ស្នាក់នៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។  សម្រាប់វិប្បត្តិស្រ្តីនេះវិញ បានប្រាប់ឲ្យដឹងថា ខ្លួនត្រូវបានឪពុកម្តាយចាស់ទុំផ្សំផ្គុំឲ្យមានគូរស្រករ រៀបការជាប្តីប្រពន្ធជាមួយបុរសឈ្មោះនជួប សុខខន ត្រឹមត្រូវ ទៅតាមច្បាប់ តាមប្រពៃណី អស់រយៈកាលជាង៣ឆ្នាំកន្លងមកហើយ មានកូនស្រីម្នាក់ជាចំណងស្នេហ៍ នៃអាពាហ៍ពិពាហ៍ ។ ស្រ្តីដដែលបន្តទៀតថា មួយរយៈពេលនេះ លោកប្តីរបស់គាត់បានវក់នឹងល្បែងសុីសង ថ្លើមធំហា៊នលួចលុយ ទ្រព្យសម្បត្តិ មូ៉តូមាសប្រាក់ ទៅបញ្ចាំលេងល្បែងអស់ ម៉ដ្ឋគ្មានសល់ រហូតដល់សាកសួរ ឆ្លើយថាមិនដឹង តែទ្រព្យសម្បត្តិ គ្រឿងអល័ង្កកា បាត់អស់ពីខ្លួន ។

ស្រ្តីទាំង២នាក់ សុទ្ធតែកើតនូវវិប្បដិសេរីក្នុងចិត្ត ក្នុងគ្រួសារ បញ្ហាហេតុផល ២ផ្សេងគ្នា រហូតទ្រាំងលែងបានទើបនាំគ្នាមកសាលាសង្កាត់ចោមចៅ នាព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៧នេះដូចគេណាត់ ស្របពេលជាថ្ងៃបុណ្យទិវាសិទ្ធនារីអន្តរជាតិ ខួបលើកទី១០៦ នេះ ។

រឿងរ៉ាវទុក្ខកង្វល់របស់ស្រ្តីទាំង២នាក់ មកសុំការអន្តរាគមន៍រកការទទួលខុសត្រូវសម ស្របមួយពីសំណាក់លោកប្តី ផ្តល់ភាពកក់ក្តៅដល់ពួកគាត់ តែដោយសារមន្រ្តីសាលាសង្កាត់ ជាប់រវល់ទៅចូលរួម ពិធីថ្ងៃបុណ្យសិទ្ធនារី មិនទាន់សម្របសម្រួលបានភ្លាមនោះទេ រងចាំចេញលិខិតអញ្ចើញ ហៅលោកប្តីៗ ទាំង២នាក់ខាងលើ មកសាលាសង្កាត់ដើម្បីផ្សះផ្សារសម្រប សម្រួល ហាមប្រើអំពើហឹង្សារ លើរាងកាយ ផ្លូវចិត្តបែបនេះ ខណៈដែលស្រ្តីជាមាតាលើពិភពលើក ផ្ទុយទៅវិញសម្រាប់ស្រ្តីចំនួន២រូបខាងលើ បែជាទទួលរងនូវសម្ពាធ ពីបុរសជាប្តីទៅវិញ ៕

 

RELATED ARTICLES