Friday, July 18, 2025
Homeព័ត៌មានជាតិគ្រាន់​តែឮ​ពាក្យ​គេ​ថា ប្រយ័ត្នវ៉ៃ​​ នាង​​ក្រមុំ​ទៅ​ប្តឹង

គ្រាន់​តែឮ​ពាក្យ​គេ​ថា ប្រយ័ត្នវ៉ៃ​​ នាង​​ក្រមុំ​ទៅ​ប្តឹង

ភ្នំពេញ ៖ ស្រ្តីវ័យក្រមុំមួយរូប រត់ទៅប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ ទាំងព្រឹកបន្ទាប់ពីនាងឮពាក្យរបស់ អ្នកជិតខាងមួយថា «ប្រយ័ត្នវ៉ៃ» ពាក្យកំហែងមួយនឹះធ្វើឲកយនាងស្រីភិតភ័យស្លន់ ខណៈដែលមិនដឹងខ្លួនមានកំហុសអ្វី កើតឡើង ហើយតឿងឪពុកម្តាយឌុបជូនទៅរាយការណ៍ ប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៧នេះ ។

នារីខាងលើមិនបានបង្ហាញឲ្យស្គាល់អត្តសញ្ញាណឡើយ មានអាយុជាង២០ឆ្នាំ គ្រាន់តែប្រាប់ថា ជាកម្មការនីរោងចក្រ មានទីលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

បើតាមការរៀបរាប់ នារីខាងលើបានឲ្យដឹងថា ខ្លួនពុំដែលមានរឿងអ្វីសោះ កើតឡើងសម្រាប់រូបនាង សូម្បីតែស្នេហាក៏នាងមិនមានដែរ ក្រៅអំពីក្រុមគ្រួសារ ស្រាប់តែសុខៗ នៅព្រឹកថ្ងៃទី០៨ ខែមិនានេះ បែជាមានស្រ្តីម្នាក់មកគម្រាម បោះសម្តី ប្រយ័ត្នវ៉ៃ ទៅវិញ ទោះជានាងព្យាយាមសាកសួររកហេតុផល ក៏មិនបានដែរ មិនដឹងថាជាមានរឿងអ្វីកើតឡើងសម្រាប់នាងជាមួយអ្នកដទៃ ។ ពាក្យគម្រាមនេះធ្វើឲ្យនាងក្រមុំភិតភ័យ ខណៈដែលមិនដឹងខ្លួន ទើបសម្រេចចិត្តឲ្យឪពុកម្តាយ ឌុបជូនចូលបុ៉ស្តិ៍បូ៉លីសប្តឹងរក្សាទុកជាមុន ។

តែដោយសារហេតុនឹងផល របស់នារីខាងលើ មិនដឹងជាមានរឿៀងអ្វីឲ្យច្បាស់ប្រាកដនោះទេ ទើបសមត្ថកិច្ចទទួលបណ្តឹងផ្ទាល់មាត់ និងអនុញាតិឲ្យស្គាល់លេខទូរស័ព្ទរបស់នគរបាលបុ៉ស្តិ៍ ក្នុងករណី កើតមានហេតុការណ៍អ្វីមួយ អាចទំនាក់ទំនង រាយការណ៍ ផ្តល់ពត៌មានមកខាងស្ថាប័ណមានសមត្ថកិច្ចបាន ទើបនារីខាងល់អស់ចិត្តហើយវិលត្រឡប់ទៅវិញ ៕

RELATED ARTICLES