ភ្នំពេញ ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការបង្ក្រាប ចាប់បានស្លាបមាន់ បង្កកចំនួន១០០កេស ដែលមានទម្ងន់១៥០០គីឡូក្រាម (១តោនកន្លះ) ដែលត្រូវបានឈ្នួលលួចនាំចូលពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។

លោកហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ឱ្យដឹងថា ស្លាប មាន់បង្កកចំនួន១០០កេស ស្មើនឹង១៥០០គីឡូក្រាម ត្រូវបានក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើស ចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រកឃើញ នៅ ក្នុងរ៉ឺម៉កកង់បី សម្រាប់ចែកចាយនៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥។

បើតាមលោកហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្លាបមាន់បង្កកទាំងនេះ បានដឹកចេញពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ករណីនេះ ក្រុមអន្តរាគមន៍បានដកហូតយកវត្ថុតាងខាងលើ ទុករក្សាទុកនៅទីតាំងចត្តាឡីស័ក ដើម្បីអនុវត្តតាមនីតិវិធី៕