Wednesday, July 23, 2025
Homeតារាខ្មែរហង្ស សុវណ្ណារិទ្ធ ប្រពន្ធស្និតស្នេហ៍ថៅកែ ?

ហង្ស សុវណ្ណារិទ្ធ ប្រពន្ធស្និតស្នេហ៍ថៅកែ ?

ភ្នំពេញ ៖ តារាថោន លោកហង្ស សុវណ្ណារិទ្ធ ដែលត្រូវជាគូស្នេហ៍របស់តារាសម្ដែងឃុន ច័ន្ទមូនណា បានឲ្យដឹងថា ពេលនេះលោកកំពុងតែដោះស្រាយមិនចេញ រឿងស្នេហា ដោយសាតែប្រពន្ធរបស់លោក កំពុងតែស្ថិតនៅដំណាក់កាលបានទៅគេហើយ ។

អ្នកនាងឃុន ច័ន្ទមូនណា និងថៅកែលក់ឡេ ក្រុមហ៊ុនមួយ

ប្រភពបានឲ្យដឹងថា ប្រុសដែលចង់ឆក់ស្នេហាពីលោកសុវណ្ណារិទ្ធ គឺជាថៅកែលក់ឡេម្នាក់ ដែលតាមព័តមានថា ថៅកែលក់ឡេនោះ ថែមទាំងនាំច័ន្ទមូនណា ទៅជួបម្ដាយ នៅខេត្តស្វាយរៀង ទៀតផង ដើម្បីឲ្យម្ដាយស្គាល់អនាគតកូនប្រសា។

 លោកហង្ស សុវណ្ណារិទ្ធ និងអ្នកនាងឃុន ច័ន្ទមូនណា

លោកហង្ស សុវណ្ណារិទ្ធ បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ថា ពេលនេះទំនាក់ទំនងរវាងលោក និងច័ន្ទមូណា កំពុងតែជួបបញ្ហាមែន ។ លោកថា បានដឹងពីថៅកែម្នាក់នោះនាំប្រពន្ធលោក ទៅជួបក្រុមគ្រួសារគេ ប៉ុន្ដែថៅកែនោះមិនដឹងថាលោកជាប្ដីមូនណា នោះទេ ។ តារាថោន រូបនេះថា ដំណាក់កាលនេះ លោកសូមនិយាយថា ទំនាក់ទំនងជាមួយមូនណា មិនល្អដូចមុន ១០០% ទេ ប៉ុន្ដែក៏មិន ទាន់ដាច់គ្នា១០០% ដែរ ។

 យ៉ាងណា នៅពេលត្រូវសួរថា តើលោកសុវណ្ណារិទ្ធ នៅបន្ដរស់នៅជីវិតជាប្ដីប្រពន្ធជាមួយច័ន្ទមូនណា ទៀត ឬនៅផ្ទះបែកគ្នាទៅហើយ? លោកសុវណ្ណារិទ្ធ ថាពិបាកនិយាយ ព្រោះតាំងពីចាប់ដៃគ្នាជាមួយមូនណា ពួកគេទទួលបានកូនប្រុសម្នាក់ អាយុជាង២ឆ្នាំ ។

លោកហង្ស សុវណ្ណារិទ្ធ ថាមូលមូលហេតុដែលលោកពន្យារពេលរៀបការជាមួយឃុន ច័ន្ទមូនណា ព្រោះតែបញ្ហាជីវភាពមិនទាន់ធូរធារ ពេលវេលាមិនសមស្រប ដោយសារតែអាជីពចម្រៀងរបស់លោក ពេលនេះក៏មិនសូវមានការងារធ្វើដែរ យូរៗបានឡើងឆាកម្ដង។ប៉ុន្ដែបច្ចុប្បន្ន លោកនៅតែជាតារាថោន នៅឡើយ។

អ្នកយកព័ត៌មានយើងបានព្យាយាមទាក់ទងទៅថៅកែឡេ ដែលកៀកកើយឃុន ច័ន្ទមូនណា ដូចគូស្នេហ៍នោះ តាមរយៈលេខទូរស័ព្ទរបស់លោក ប៉ុន្ដែត្រូវបាននារីម្នាក់លើកជំនួសដោយប្រាប់ថា ជាបុគ្គលិកក្រុមហ៊ុន គ្មានលេខទូរស័ព្ទថៅកែឡើយ ទើបមិនទាន់អាចសុំការបំភ្លឺពីម្ចាស់ក្រុមហ៊ុននោះបានទេ ។

ប្រភពខ្លះថា លោកហង្ស សុវណ្ណារិទ្ធ ពេញចិត្តឲ្យប្រពន្ធលោកស្និទ្ធស្នាលជាមួយថៅកែនោះ ដើម្បីការងារសិល្បៈ ធ្វើឲ្យមានការទាក់ទាញសម្រាប់ការផលិតវីដេអូខ្លីៗ ។ ជាក់ស្ដែងដូចជាសកម្មភាពខ្លះដែលច័ន្ទមូនណា សម្ដែងផ្សព្វផ្សាយផលិតផលឲ្យថៅកែនោះ ក៏មានផុសនៅលើផេកហ្វេសបុក របស់លោកសុវណ្ណារិទ្ធ ដែរ ។ ប៉ុន្ដែលោកសុវវណ្ណារិទ្ធ នៅតែអះអាងថាខ្លួនមានបញ្ហាជាមួយច័ន្ទមូនណា មែន ហើយមិនទាន់រកវិធីផ្សះផ្សាបានទេ ។ ចំណែកថៅកែនោះ លោកថា នៅតែអត់ដឹងថា រូបលោកជាប្ដីរបស់មូនណា ឡើយ ។          

ហង្ស សុវណ្ណារិទ្ធ ធ្លាប់ចេញបទចម្រៀងជាច្រើន នៅថោន មានដូចជាបទ «សុំរស់ជាមួយកូន», «អូននិងកូន ជាកម្លាំងចិត្តបង», «តំណក់ឈាមកម្សត់» និងបទ «ទោះកូនគ្មានម្ដាយ ក៏អាចរស់បាន» ដែលលោកសម្ដែងជាមួយឃុន ច័ន្ទមូនណា តែម្ដង ។ ចំណែកឃុន ច័ន្ទមូនណា អតីត Freshie លេខ៥ កាលពីឆ្នាំ២០១៣ ក្រោយមានកូន១ នាងឡើងគីឡូបន្ដិច ហើយក៏មិនសូវសកម្មការងារសិល្បៈដូចមុនដែរ ស្រាប់តែពេលនេះលេចមុខបណ្ដើរថៅកែ លែងបណ្ដើរប្តីទៅវិញ ។ សម្រាប់លោកហង្ស សុវណ្ណារិទ្ធ ថាទោះជាមានរឿងយ៉ាងណា រូបលោកនៅតែបន្ដអាជីពចម្រៀងដដែល ប៉ុន្ដែដោយសារតែការងារសិល្បៈ ពេលនេះមិនដូចមុន ព្រោះស្ថានីយទូរទស្សន៍ខ្លះបិទ Concerts ហេតុនេះលោកមិនសូវរវល់នោះទេ ហើយប្រាក់ចំណូល ធ្លាក់ចុះ តាំងពីមុនចូល ដល់រដូវធ្លាក់ភ្លៀងម៉្លេះ ៕

RELATED ARTICLES