Thursday, July 17, 2025
Homeព័ត៌មានជាតិប្រុស​៣​រំលោភ​បូក​ស្រី គេច​​ខ្លួន​១០​ឆ្នាំ ជាប់​ខ្នោះ

ប្រុស​៣​រំលោភ​បូក​ស្រី គេច​​ខ្លួន​១០​ឆ្នាំ ជាប់​ខ្នោះ

ខេត្តកណ្តាល ៖ បុរសល្មោភកាមចំនួន៣នាក់ បានធ្វើសកម្មភាពចាប់ស្ត្រីវិកលចរិតម្នាក់ រំលោភសេពសន្ថវៈបូករហូតដល់បានសម្រេច ម្តងម្នាក់ បន្ទាប់មក ក៏នាំគ្នារត់ចោលស្រុកបាត់ ស្រមោលអស់ ស្រាប់តែមកដល់វេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ក្រោយពីគេចខ្លួន អស់រយៈពេល១១ឆ្នាំ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ភ្លេច ខ្លួនវិលចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ក្របួច ជាប់ នៅចំណុចភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុក កោះធំ។

ជនសង្ស័យដែលចាប់រំលោភសេពសន្ថវៈ ស្រី រួចរត់គេចខ្លួនអស់រយៈពេលជាង១០ឆ្នាំ ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនបាននេះ មានឈ្មោះ ញ៉ុញ ម៉េង អាយុ៣៧ឆ្នាំ មុខរបរកសិករ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។

សមត្ថកិច្ចស្រុកកោះធំ បានបញ្ជាក់ថា ការ ចាប់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងតាមដីកា បង្គាប់ឱ្យចាប់ខ្លួន លេខ២០៧ ចុះថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០០៦ ចេញដោយលោកតេង រតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចោទ ប្រកាន់ពីបទរំលោភសេពសន្ថវៈប្រព្រឹត្តនៅភូមិ ទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦។

ប្រភពដដែលបន្តថា ជនត្រូវចោទខាងលើ នេះ បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើនារីរងគ្រោះរួច បានរត់គេចខ្លួនចេញពីមូលដ្ឋានរស់នៅអស់រយៈពេលជាច្រើនឆ្នាំ មិនដឹង ថាទៅសម្ងំលាក់ខ្លួននៅឯណានោះទេ ស្រាប់ តែមកដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យត្រូវបានត្រឡប់មកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចឆ្មក់ ធ្វើការបង្ក្រាបឃាត់ខ្លួនបានតែម្តង។

សមត្ថកិច្ចស្រុកកោះធំ បានរំលឹកថា កាល ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ កន្លងទៅ ជន ត្រូវចោទឈ្មោះញ៉ុញ ម៉េង រួមនិងបក្ខពួក២ នាក់ទៀត បាននាំគ្នាធ្វើសកម្មភាពចាប់នារី វិកលចរិតម្នាក់ រស់នៅភូមិជាមួយគ្នា រំលោភ បូករហូតដល់បានសម្រេចជាបន្តបន្ទាប់។ ក្រោយ ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង៣នាក់ បាន នាំគ្នារត់គេចខ្លួនបាត់អស់ ចំណែកក្រុមគ្រួសារ នារីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍។ បន្ទាប់មក សមត្ថកិច្ចក៏បាន ចុះធ្វើការស្រាវជ្រាវ កសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូង ខេត្តកណ្តាល រហូតចៅក្រមស៊ើបសួរបានចេញ ដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យទាំង៣នាក់។ ជាលទ្ធផល សមត្ថកិច្ចស្រុកកោះធំ បានចាប់ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងបានបញ្ជូន ខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បី ចាត់ការបន្តតាមនីតិវិធីរួចរាល់ហើយ នៅសល់ ជនសង្ស័យ២នាក់ទៀត សមត្ថកិច្ចកំពុងតាម ប្រមាញ់នាំយកមកផ្តន្ទាទោសតាមច្បាប់៕ សិលា

RELATED ARTICLES