ភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីស្រវឹងស្រឿងៗ ឃើញនារីជាអ្នករួមការងារជាមួយ គ្នា ចាក់សោចូលបន្ទប់ ក៏ចូលតាមពីក្រោយ ចាប់ឱបថើបលូករាវសព្វរាងកាយនារីរងគ្រោះ និងប៉ុនប៉ងរំលោភសេពសន្ថវៈ តែត្រូវនារី– រងគ្រោះប្រឹងរើបម្រះ ស្រែកឆោឡោ ធ្វើឱ្យ ជនសង្ស័យភ័យរត់គេចខ្លួន លុះនារីរងគ្រោះ ដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ឃាត់ ខ្លួននាំយកមកចាត់ការតាមច្បាប់ កាលពី វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៥ អគារបុរីកីឡាទី៣ ផ្លូវលេខ២១១ សង្កាត់ វាលវង់ ខណ្ឌ៧មករា។
បុរសល្មោភកាមដែលប៉ុនប៉ងរំលោភ សេពសន្ថវៈនារីជាអ្នករួមការងារជាមួយគ្នា មានឈ្មោះហាច រដ្ឋា អាយុ២៥ឆ្នាំ មុខរបរ រត់តុនៅហាងផឹកស៊ីមួយកន្លែង ស្នាក់នៅ បន្ទប់ជួល ក្នុងអគារបុរីកីឡាទី៣ ស្ថិតក្នុងភូមិ កើតហេតុខាងលើ។ ចំណែកនារីរងគ្រោះមាន ឈ្មោះល.ម អាយុ២៧ឆ្នាំ មុខរបររត់តុក្នុង ហាងជាមួយជនសង្ស័យ និងស្នាក់នៅបន្ទប់ ជួលក្បែរគ្នា។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នាងនិងជនសង្ស័យគឺជាមិត្តភក្តិ រួមការងារ និងស្នាក់នៅក្បែរគ្នា ហើយរាប់– អានគ្នាធម្មតាៗប៉ុណ្ណោះ មិនធ្លាប់មានទំនាក់– ទំនងស៊ីជម្រៅក្នុងរឿងស្នេហាអីនោះទេ។ នៅ មុនពេលកើតហេតុ កាលពីវេលាម៉ោង១១ យប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ក្រោយ ពីចប់ម៉ោងការងារ ថៅកែហាងផឹកស៊ីដែល នាងបម្រើការបានបើកលុយឱ្យបុគ្គលិកទាំង អស់គ្នា ទើបនាង និងមិត្តភក្តិរួមការងារ ក្នុងនោះមានជនសង្ស័យម្នាក់ផង បានចូល លុយគ្នាម្នាក់បន្តិចបន្តួចនាំគ្នាផឹកស៊ី រហូត ដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ទើបនាំគ្នា ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។
នារីរងគ្រោះ បន្តថា លុះពេលទៅដល់ បន្ទប់ជួលលេខ១៥ អគារបុរីកីឡា នាងក៏ចាក់ សោបើកទ្វារចូលបន្ទប់ ស្រាប់តែភ្លាមនោះ ជនសង្ស័យដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា និងទើបត្រឡប់មកពីផឹកស៊ីស្រវឹងស្រឿងៗ ជាមួយគ្នា បានច្រានទ្វារបន្ទប់របស់នាងចូល មកធ្វើសកម្មភាពចាប់ឱបថើបនាងទាំងកំរោល និងបានប្រើដៃលូករាវសព្វកន្លុកកន្លៀតខ្លួន ប្រាណនាង ប៉ុនប៉ងរំលោភសេពសន្ថវៈ ទើប ធ្វើឱ្យនាងប្រឹងរើបម្រះ រហូតរួចផុតពីក្រញាំ តណ្ហាជនសង្ស័យ រួចក៏ស្រែកឆោឡោឱ្យគេ ជួយ ធ្វើឱ្យជនសង្ស័យភ័យខ្លួន ក៏រត់ចុះទៅ ក្រោមបាត់តែម្តង។
នារីរងគ្រោះបញ្ជាក់ថា លុះមកដល់វេលា ម៉ោង៣រសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ទើបនាងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលសង្កាត់វាលវង់ ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់ តែម្តង។
សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ក្រោយ ពីទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះ សមត្ថកិច្ចបានចុះស្រាវជ្រាវ រហូតឈានដល់ ការចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ស្នាក់នៅរបស់ ជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេពិតជាបានប៉ុនប៉ងរំលោភ សេពសន្ថវៈនារីរងគ្រោះប្រាកដមែន មូល– ហេតុ ក៏ព្រោះតែរូបគេលួចស្រលាញ់នារី–រងគ្រោះផង ម៉្យាងនៅយប់កើតហេតុ ពួក គេទើបនឹងចេញពីធ្វើការ និងជប់លៀងផឹក ស៊ីស្រវឹងជាមួយគ្នាផង លុះពេលឃើញឱកាស ស្ងាត់ល្អ រូបគេក៏ចូលទៅចាប់ឱបថើបលូករាវ នារីរងគ្រោះ តែមិនទាន់បានអីផង ក៏ត្រូវ នាងរើបម្រះរួចស្រែកឆោឡោ ធ្វើឱ្យរូបគេ ភ័យខ្លាចមានគេមកទាន់ ក៏រត់គេចខ្លួន ទីបំផុត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់តែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕