ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានល្បួងក្មេងស្រីជាប្អូនជីដូនមួយជិះម៉ូតូដើរលេងថ្ងៃចូលឆ្នាំ ចិន តែបែរជានាំទៅកណ្តាលវាលស្រែចាប់ រំលោភសេពសន្ថវៈរហូតដល់បានសម្រេច រួច គំរាមប្អូនស្រីជីដូនមួយ កុំឱ្យនិយាយប្រាប់អ្នក ណាឱ្យសោះ ពុំនោះទេគេនឹងសម្លាប់ចោល ធ្វើ ឱ្យក្មេងស្រីរងគ្រោះភ័យព្យាយាមលាក់បាំងអស់ រយៈពេលជាង១ខែ លុះរឿងរ៉ាវបែកធ្លាយ ក៏ ត្រូវក្រុមគ្រួសារក្មេងស្រីរងគ្រោះដាក់ពាក្យ– បណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភ សេពសន្ថវៈប្អូនស្រីជីដូនមួយរបស់ខ្លួនរូបនេះ មានឈ្មោះឆាត ចាន់ក្តឹប ហៅវិត អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងក្រុមទី២ ភូមិ កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះហ.ម.ស អាយុ១៣ឆ្នាំ មានលំនៅ ក្រុម៦ ភូមិកើតហតុខាងលើជាមួយគ្នា។
តាមប្រភពពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ដែលជាថ្ងៃដំបូងនៃថ្ងៃ ចូលឆ្នាំចិន ជនសង្ស័យឈ្មោះឆាត ចាន់ក្តឹប បានមកបបួលកូនស្រីរបស់គាត់ជិះម៉ូតូដើរលេង និងប្រាប់ថា នាំទៅជិះកន្ត្រកហោះនៅវត្តខ្សោយ ហៅវត្តដំបូកបុណ្យ តែពេលនាំកូនស្រីគាត់ទៅ ជនសង្ស័យដែលត្រូវជាបងជីដូនមួយរបស់កូន ស្រីគាត់ដែរនោះ បែរជានាំកូនស្រីគាត់ទៅ កណ្តាលវាលស្រែ រួចចាប់រំលោភសេពសន្ថវៈ កូនស្រីគាត់ រហូតដល់បានសម្រេចតែម្តង ទើប ដឹកនាងត្រឡប់មកផ្ទះវិញ ដោយគំរាមមិនឱ្យ កូនស្រីគាត់និយាយប្រាប់គាត់ទៀតផង។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ មានអ្នកភូមិម្នាក់ ឈ្មោះ ណាង នឿន ភេទស្រី អាយុ២៥ឆ្នាំ ឃើញកូនស្រីរបស់គាត់មានទឹកមុខស្លេកស្លាំងខុសប្រក្រតី ក៏បានសួរកូនស្រីគាត់ក្នុងន័យលេងសើចថា ឯង ដេកជាមួយអាណា បានជាមានសភាពស្លេក– ស្លាំងយ៉ាងនេះ? ស្រាប់តែពេលនោះ កូនស្រី របស់គាត់ បាននិយាយប្រាប់ដោយត្រង់ថា នាង ត្រូវជនសង្ស័យឈ្មោះឆាត ចាន់ក្តឹប ចាប់រំលោភ កាលពីថ្ងៃចូលឆ្នាំចិន។ បន្ទាប់មក ស្ត្រីអ្នកភូមិ រូបនោះ ក៏យករឿងនេះមកប្រាប់គាត់ជាម្តាយ ទើបគាត់ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ដើម្បី ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។
សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ក្រោយពី ទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រី– រងគ្រោះរួចមក សមត្ថកិច្ចបានចុះស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះឆាត ចាន់ក្តឹប ដល់ផ្ទះ រួចនាំយកមកសាកសួរតាមនីតិវិធីតែ ម្តង បន្ទាប់ពីមានការឯកភាពពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆាត ចាន់ក្តឹប បានសារភាពថា រូបគេពិតជា បានប្រព្រឹត្តសកម្មភាពចាប់រំលោភសេពសន្ថវៈ ប្អូនស្រីជីដូនមួយរបស់ខ្លួន រហូតដល់បានសម្រេច ប្រាកដមែន។ ដោយកាលពីព្រលប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃដំបូង នៃថ្ងៃ ចូលឆ្នាំចិន រូបគេបានផឹកស្រាស្រវឹងស្រឿងៗ រួចក៏ជិះម៉ូតូចូលទៅលេងផ្ទះក្មេងស្រីរងគ្រោះ ដូចសព្វមួយដង បន្ទាប់មករូបគេ បានសុំម្តាយ នាងថា ចង់នាំក្មេងស្រីរងគ្រោះជាប្អូនជីដូនមួយ ទៅជិះកន្ត្រកហោះលេងនៅវត្តខ្សោយ ឬវត្ត ដំបូកបុណ្យ ព្រោះនៅទីនោះ មានគេរៀបចំ លេងល្បែងប្រជាប្រិយច្រើនយ៉ាងផងដែរ។
ជនសង្ស័យបានបន្តសារភាពថា ក្រោយ ពីម្តាយក្មេងស្រីរងគ្រោះអនុញ្ញាតហើយ រូបគេ បានជិះម៉ូតូដឹកក្មេងស្រីរងគ្រោះទៅដើរលេង រហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែល ខណៈ ដែលដឹកក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះវិញ រូបគេ ក៏ជិះទៅតំបន់វាលស្រែ ចម្ងាយប្រមាណ ៣០០ម៉ែត្រពីវត្ត រួចក៏ឈប់ម៉ូតូចាប់រំលោភ ក្មេងស្រីរងគ្រោះរហូតដល់បានសម្រេច ទើប នាំនាងត្រឡប់ទៅផ្ទះវិញ និងបានចូលផ្សារអន្លង់ វិលទិញបង្អែមផ្ញើម្តាយនាងទៀតផង។ តាំងពី ថ្ងៃនោះមក រឿងនេះក៏ត្រូវបានស្ងប់ស្ងាត់ទៅ ហើយរូបគេក៏មិនបានគំរាមក្មេងស្រីរងគ្រោះ ដែរ តែទីបំផុត នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ អាថ៍កំបាំងបានបែកធ្លាយនិងឃើញមានសមត្ថកិច្ចចុះចាប់រូបគេដល់ផ្ទះតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕