Saturday, July 26, 2025
Homeតារាខ្មែរអ៊ឹម ថៃ ហៅប្តីថ្មីមាស សុខសោភា «អាឆ្កួ.../តភ្នំត្បែង»

អ៊ឹម ថៃ ហៅប្តីថ្មីមាស សុខសោភា «អាឆ្កួ…/តភ្នំត្បែង»

ភ្នំពេញ ៖ តារាចម្រៀងហង្សមាស លោកអ៊ឹម ថៃ ដែលប្ដូរឈ្មោះមកជាអ៊ឹម អាយដល(Em Idol) ហៅអ៊ឹម ខ្មែរ  បានចេញមុខនិយាយទាំងក្ដៅចិត្ត ដោយហៅប្តីថ្មីរបស់មាស សុខសោភា ថា «អាឆ្កួតភ្នំត្បែង» បន្ទាប់ពីតាសក់សភ្នំត្បែង បានប្រកាសថា ខ្លួនជាប្តីថ្មីរបស់មាស សុខសោភា ហើយព័ត៌មានតាសក់សភ្នំត្បែង នោះ ត្រូវបានចែកចាយពេញបណ្តាញសង្គម ដែលលោកចាត់ទុកថា រឿងនេះអាចធ្វើឲ្យសាប ឬបង្វែរព័ត៌មានដែលសៀម កំពុងតែឈ្លានពានមកលើប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។

 លោកអ៊ឹម ថៃ ថ្លែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ថា «ខ្ញុំសូមផ្ដាំទៅបងៗសារព័ត៌មានមួយចំនួន ក្រុម MMO មួយចំនួន ឈប់យកអាឆ្កួតភ្នំត្បែង មកបំពុលសង្គម ធ្វើឲ្យបាត់ព័ត៌មាន ធ្វើឲ្យស្ងប់ស្ងាត់ និងប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលគេកំពុងតែយក។ យើងកុំរវល់ជាមួយពួកអាឆ្កួត (តាភ្នំត្បែង) ឲ្យវាងាប់ទៅណាងាប់ទៅ។ យកទៅផុស ហើយអ្នក Share ក៏អ៊ីចឹងទៀត Share រឿងអត់បានប្រយោជន៍ហ្នឹង ធ្វើអីទៀត? ខ្ញុំសូមផ្ដាំទៅអ្នកសារព័ត៌មានមួយចំនួន កុំរវល់ជាមួយអាពួកហ្នឹងធ្វើអី?»។

 ទោះជាលោកអ៊ឹម ថៃ បានបញ្ចេញកំហឹង ក្ដៅដូចបាយពុះ ទៅលើតាសក់សភ្នំត្បែង យ៉ាងណា ក៏លោកមិននិយាយប៉ះពាល់ដល់តារាចម្រៀង មាស សុខសោភា ឡើយ ។ ប្រតិកម្មរបស់លោកអ៊ឹម ថៃ លើលោកតាសក់សភ្នំត្បែង ដោយលោកយល់ថា ជារឿងអត់ប្រយោជន៍ ឬបើនៅតែផ្សព្វផ្សាយពីបុគ្គលរូបនេះទៀត នឹងធ្វើឲ្យលុបរឿងថៃ ឈ្លានពានកម្ពុជា នោះមានមហាជនជាច្រើន បានសរសើរនិងគាំទ្រនូវឆន្ទៈរបស់លោកថៃ ព្រោះតារានិងអ្នកលេងបណ្ដាញសង្គមផ្សេងៗទៀត គ្រាន់តែពេបជ្រាយថា មាស សុខសោភា មិនសមជាមួយលោកពេជ្រ សង្វារពេជ្រ ហៅតាសក់សភ្នំត្បែង ប៉ុណ្ណោះ មិនទាន់មានតារាណាហ៊ានចេញមុខលត់តាសក់សរូបនេះ ចំៗដូចលោកថៃ ឡើយ។

 គួរបញ្ជាក់ថា លោកអ៊ឹម ថៃ បានប្ដូរឈ្មោះទៅជាអ៊ឹម អាយដល ហៅអ៊ឹម ខ្មែរ បន្ទាប់ពីតារារួមដំបូល ពេជ្រ ថៃ ប្ដូរឈ្មោះទៅជាពេជ្រ ខ្មែរ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីប្រជាជនខ្មែរ ធ្វើពហិការទំនិញថៃ ហើយភាពយន្ដថៃ ត្រូវបានបិទ មិនឲ្យចាក់ផ្សាយនៅកម្ពុជា ដោយសារតែក្រុមជ្រុលនិយមថៃ មួយចំនួន បានប្រមាថមើលងាយខ្មែរ ក្រោយផ្ទុះបញ្ហាវិវាទរឿងព្រំដែន ។ ប៉ុន្ដែអ៊ឹម ខ្មែរ នៅតែត្រូវបានគេហៅលោកថាជា អ៊ឹម ថៃ ទាំងនៅលើឆាក និងជួបតាមផ្លូវ ព្រោះតែគេស្គាល់លោកច្បាស់ អំឡុងប្រលងចម្រៀងនៅហង្សមាសកម្មវិធី Beat The Best រដូវកាលទី២ និង I Am A Singer Cambodia រដូវកាលទី៣។

មិនខុសពីលោកអ៊ឹម ថៃ ទេ នៅថ្ងៃតែមួយនេះដែរ បណ្ឌិតពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានឋាន:ស្មើទេសរដ្ឋមន្ត្រី បានបង្ហាញការចាប់អារម្មណ៍លើមាស សុខសោភា និងគូស្នេហ៍លោកតាសក់សភ្នំត្បែងនោះ ដោយសូមឲ្យអ្នកកាន់ផេកមួយចំនួន ផ្អឹបផុសរឿងមួយនេះសិន។ ប៉ុន្ដែលោកថា ជាកម្មដែលពួកគេបានជួបគ្នា នាពេលនេះ បើទោះជាភ្នែកខាងក្រៅ មើលទៅមិនសមគ្នាក្ដី។

លោកពេជ្រ ស្រស់ បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ថា «សូមអ្នកកាន់ផេកផ្សាយដំណឹងនានា កុំភ្ញាក់ផ្អើលជាមួយរឿងIdol ពេកអី គួរទុកផេកផ្សាយពីប្រាសាទតាមាន់តូច តាមាន់ធំ និងរឿងព្រំដែន វិញទៅ វាមានប្រយោជន៍ជាងនាំគ្នាទៅផ្សាយរឿង Idol ជំពាក់កម្មគ្នានោះ វានាំឱ្យមហាជនបាត់បង់ការតាមដានរឿងទឹកដី ហើយរឿង Idol គឺវាគ្មានអីចម្លែកទេ ព្រោះថាច្បាប់កម្ម យុត្តិធម៌ណាស់ ដោយមិនអាចគេចវេះបានឡើយ។ អ្នកទាំងពីរ មិនមែនជំពាក់កម្មគ្នាតែជាតិនេះឡើយ ទើបមកជួបគ្នាក្នុងរូបភាពមិនគួរឱ្យជឿ ក្នុងជាតិនេះនោះ មើលពីខាងក្រៅ គឺថាមិនសមឡើយ តែបើមើលលើកម្ម គឺវាសមហើយ សមត្រង់ថា ត្រូវសងគ្នា»៕

RELATED ARTICLES