ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីផឹកស៊ីស្រវឹងជោគជាំរួចមកបានបើករថយន្តកាមរីបាឡែន របស់ខ្លួនបណ្តើររវល់តែលើកទូរស័ព្ទនិយាយ បណ្តាលអោយរេចង្កូតធ្លាក់រណ្តៅការរដ្ធាន ជីកដាក់លូរបស់សាលារាជធានីភ្នំពេញ តែមិនបណ្តាលអោយរងរបួសមនុស្សនោះទេ កាលពីវេលា ម៉ោង១១យប់ ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំនុចតាមបណ្តោយផ្លូវ២៨៩ មុខវិទ្យាស្ថានជាតិសុខភាពសាធារណៈ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរស ម្នាក់ស្រវឹងជោគជាំបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AH-7092 ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុដោយសារតែអ្នកបើកបររវល់តែ លើកទូរស័ព្ទនិយាយទាំងក្នុងស្ថានភាពស្រវឹងជោកជាំ ហើយក៏បានរ៉េចង្កូតទៅខាងស្តាំដៃបណ្តាលអោយធ្លាក់រថយន្តទាំងមូលចូលក្នុងរណ្តៅដែលគេជីកកាយសំរាប់ដាក់លូ ធ្វើអោយរថយន្តទៅមុខលែងរួច ភ្លាមនោះបងប្អូនប្រជាពលរដ្ធឃើញ ហេតុការណ៍បានជួយលើកបុរសម្ចាស់រថយន្តចេញមកក្រៅនិងបានយកទូរស័ព្ទទាក់ទៅក្រុមគ្រួសារមកទទួលទៅផ្ទះ។
បើតាមសម្តីពីបុរសដែលជាអ្នកបើកបររថយន្តបានរៀបរាប់អោយដឹងថារូបគេគឺជាមេធាវីមួយរូប ហើយគេទើបតែចេញមកពីផឹកស៊ីជាមួយឯឧត្តម សៅ សុខា ។
ក្រោយពេលកើតហេតុ រថយន្តខាងលើត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមកស្ទួច យករថយន្តទៅរក្សាទុកនៅអធិការនគរបាលខណ្ឌទួលគោក៕ សោល វ៉ាន់ណាល់