Wednesday, July 16, 2025
Homeព័ត៌មានជាតិ ចូលផឹកកាហ្វេ១កែវ​ ចេញមកវិញ​ ចោរ​លួច​ម៉ូតូ​ទៅ​បាត់

 ចូលផឹកកាហ្វេ១កែវ​ ចេញមកវិញ​ ចោរ​លួច​ម៉ូតូ​ទៅ​បាត់

ភ្នំពេញ ៖ យុវជនម្នាក់រត់ទៅប្តឹងប៉ូលីសទាំងព្រលឹមអុរ បន្ទាប់ជិះម៉ូតូមកពីផ្ទះ ឆ្លៀតចូលហូបកាហ្វេតាមផ្លូវ១កែវសិន១៥០០រៀល លុះចេញមកវិញ ចោរលួចមូ៉តូសេ១២៥ទៅបាត់ដោយសុវត្តិភាព ទើបឆោឡោកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះកាហ្វេមួយកន្លែងតាមផ្លូវវេងស្រេង ទល់មុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ  ភូម សារឿន ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ ជួសជុល និងលក់មូ៉តូ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ស្នាក់នៅផ្ទះជះលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិកោះសំរោង ឃុំទី៥ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ចំណែកមូ៉តូដែលជនសង្ស័យលួចកាច់សោកជិះយកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-7493 ។

តាមសម្តីជនរងគ្រោះបានឲបយដឹងថា មុនកើតហេតុ នៅពេលដែលខ្លួនធ្វើដំណើរចេញពីផ្ទះ ឆ្ពោះមកកន្លែងលក់ដូរ នៅភូមិព្រៃជីសាក់ ក៏បុ៉ន្តែ ឆ្លៀតចូលហូបកាហ្វេ១កែវសិន ដោយចតទុកម៉ូតូដាក់នៅមុខហាងកាហ្វេ ចាក់សោកត្រឹមត្រូវ  ត្រង់ចំណុចកើតហេតុខាងលើ កាហ្វេ១កែវអស់១៥០០រៀល រួចហើយងើបចេញមកវិញស្រាប់តែបាត់មូ៉តូ សកសួរអ្នកក្បែរខាងក៏គ្មានអ្នកណាដឹង ទើបឆោឡោ ។

ក្រោយពីដឹងថា មូ៉តូចោរលួចកាច់សោកយកទៅបាត់បើយ មានតែរត់ទៅប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ ឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវ ប្រកាសស្វែងរក ៕

RELATED ARTICLES