Tuesday, August 26, 2025
Homeព័ត៌មានជាតិបង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​តាម​សួន​ច្បារ ឃាត់​ខ្លួន​២៣​នាក់

បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​តាម​សួន​ច្បារ ឃាត់​ខ្លួន​២៣​នាក់

ខេត្តបាត់ដំបង ៖ ក្មេងទំនើង២ក្រុម មានគ្នាជាង២០នាក់ បានណាត់ជួបគ្នានៅសួនច្បារ មួយកន្លែងត្រើយខាងកើតដងស្ទឹងសង្កែ ដោយ ក្នុងចំណោមនោះ មានស្រី៩នាក់ ទើបសមត្ថកិច្ចចុះឡោមព័ទ្ធឃាត់ខ្លួនពួកគេនាំមកធ្វើតេស្ត ទឹកនោមស្វែងរកសារធាតុញៀន ស្រាប់តែរក ឃើញ១០នាក់ មានសារធាតុញៀនក្នុងខ្លួន គឺ មានស្រី៤នាក់ផងដែរ។ ហេតុការណ៍ចុះបង្ក្រាប ភាពអនាធិបតេយ្យតាមសួនច្បារនេះ សមត្ថកិច្ច ធ្វើឡើងកាលពីម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ស្ថិត នៅសួនច្បារសម្តេចស ខេង ត្រើយខាងកើត ដងស្ទឹងសង្កែ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង បាត់ដំបង។

ប្រតិបត្តិការបង្ក្រាបក្មេងទំនើងបង្កភាព អនាធិបតេយ្យពេលយប់ បង្កការរំខានដល់ ដំណេកបងប្អូនប្រជាពលរដ្ឋនេះ សមត្ថកិច្ចឃាត់ ខ្លួនបានចំនួន២៣នាក់ មានស្រី៩នាក់ រួចនាំ ទៅធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន នៅអធិការដ្ឋានក្រុងបាត់ដំបង រកឃើញពួក គេ១០នាក់មានសារធាតុញៀន ដោយមានស្រី ៤នាក់ផង។

លោកដាំ មករា អធិការរងអធិការដ្ឋាន ក្រុង បានឱ្យដឹងថា ក្រោយពីនាំខ្លួនពួកគេទៅ ធ្វើតេស្តទឹកនោម មាន១៣នាក់ គ្មានសារធាតុ ញៀន ទី១-ឈ្មោះនឿត ស្រីមុំ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅសង្កាត់ចំការសំរោង ក្រុងបាត់-ដំបង។ ទី២-ឈ្មោះគៀម ផាត់ត្រា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ ទី៣-ឈ្មោះសឿត ចិន ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ ទី៤-ឈ្មោះជឿន លាងហ៊ួ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ទី៥-ឈ្មោះភ័ណ្ឌ ផារី ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៦- ឈ្មោះណាក់ សំណាង ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៧-ឈ្មោះណាក់ វិសាល ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៨- ឈ្មោះវ៉ែន ឆវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី៩-ឈ្មោះខុម សុធា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី១០-ឈ្មោះ សេន វិសាល ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិអូរកំបុត ឃុំខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី១១-ឈ្មោះខុន វ៉ាន់សាក់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិករហាល ឃុំពាមឯក ស្រុក ឯកភ្នំ ខេត្តបាត់ដំបង។ ទី១២-ឈ្មោះជាតិ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅស្រុក ឯកភ្នំ ខេត្តបាត់ដំបង។ ទី១៣-ឈ្មោះមួន សីហា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ដោយឡែកក្រុមក្មេងទំនើង ចំនួន១០នាក់ទៀត មានផ្ទុកសារធាតុញៀន ទី១-ឈ្មោះធួក នាវិត ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះហៀង សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ទី៣-ឈ្មោះដុង សុគុណ ភេទប្រុស អាយុ១៩ឆ្នាំ ទី៤-ឈ្មោះម៉ឹង ម៉េត ភេទប្រុស អាយុ១៩ឆ្នាំ ទី៥-ឈ្មោះចាន់ ភ័ត្រា ភេទស្រី អាយុ១៧ឆ្នាំ ទី៦-ឈ្មោះសំ វីណា ភេទស្រី អាយុ១៩ឆ្នាំ ទី៧-ឈ្មោះសាយ ចាន់ណា ភេទស្រី អាយុ១៧ឆ្នាំ ទី៨-ឈ្មោះ អ៊ួន រីណា ភេទស្រី អាយុ២០ឆ្នាំ ទី៩-ឈ្មោះឌិន ចិន ភេទប្រុស អាយុ១៨ឆ្នាំ ទី១០-ឈ្មោះធឿន ផាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ។

បច្ចុប្បន្នក្មេងទំនើងទាំង១៣នាក់ ដែល គ្មានសារធាតុញៀន សមត្ថកិច្ចបានទាក់ទង កោះហៅអាណាព្យាបាលឱ្យមកធ្វើកិច្ចសន្យា ធានាយកត្រឡប់ទៅផ្ទះវិញ កាលពីព្រឹកថ្ងៃទី ០៩ ខែមីនា។ ចំណែក១០នាក់ទៀត ដែលមាន សារធាតុញៀន សមត្ថកិច្ចកំពុងកសាងសំណុំ ត្រៀមបញ្ជូនខ្លួនឡើងតុលាការ ចាត់ការតាម ច្បាប់៕

 

RELATED ARTICLES