ភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះប្រតិបត្តិការដើរ ប្រមូលជនជាតិបរទេស ដែលចូលមករស់នៅ ក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ដោយបាន ចាប់ឃាត់ស្ត្រីជនជាតិចិនចំនួន៥នាក់ នាំទៅ សាកសួរ និងចាត់ការតាមផ្លូវច្បាប់ កាលពី វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១២២ ក្នុងភូមិ៦ ក្រុម១៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌ ទួលគោក។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្ត្រីជនជាតិចិនទាំង៣នាក់ ដែល កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ ធ្វើការ នៅចំណុចហាងម៉ាស្សាទាំង៣កន្លែង ដែលមាន យីហោស៊ីនអ៊ីម៉ាស្សាបាតជើង ហាងម៉ាស្សាបាត ជើងពេញចិត្ត និងហាងម៉ាស្សាបាតជើងអ៊ីវយ៉ា ក្រោយពីសមត្ថកិច្ច រកឃើញថា ស្ត្រីជនជាតិ បរទេសទាំង៥នាក់នេះ ចូលមកស្នាក់នៅ និង ធ្វើការក្នុងប្រទេសកម្ពុជា ដោយគ្មានលិខិតឆ្លង ដែន និងសៀវភៅការងារអ្វីទាំងអស់ ទើប កម្លាំងសមត្ថកិច្ចសម្រេចចាប់ឃាត់ខ្លួនបញ្ជូន ទៅកាន់អគ្គនាយកដ្ឋានអន្តប្រវេសន៍ ក្រសួង មហាមផ្ទៃ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា កន្លងមកសមត្ថកិច្ចអគ្គ–នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយកន្លែងនគរបាលមូលដ្ឋាន បាន ចុះធ្វើការស្រាវជ្រាវដើរប្រមូលជនជាតិ បរទេស ដែលចូលមកធ្វើការ ឬស្នាក់នៅក្នុងប្រទេស កម្ពុជា ចាប់នាំខ្លួនយកទៅចាត់ការតាមផ្លូវ ច្បាប់ជាបន្តបន្ទាប់។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោរប្រវេសន៍ បានចែងថា ជនបរទេសណា ដែល គ្មានការអនុញ្ញាត ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួចលាក់បន្លំ ឬល្បិច ផ្សេងទៀតដែលផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់គុកពីរបីខែដល់៦ខែ មុននិង បណ្តេញចេញ ត្រូវផ្តន្ទាទោសដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬជួយ លាក់បាំងក្នុងការបញ្ចូលជនបរទេស ដែលគ្មាន ការអនុញ្ញតមកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិត ឬជួយសម្រួលក្នុងការ ប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់ គុកពី១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមាន សមត្ថកិច្ចរូបណា ដែលធ្វើមានការធ្វេសប្រហែស ខ្វះការប្រុងប្រយត្ន័ ឬមិនគោរពបទបញ្ជា ត្រូវ ទទួលការផ្តន្ទាទោស ផ្នែករដ្ឋបាល រីឯមធ្យោ–បាយ សម្ភារៈប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូសទុកជាសម្បត្តិរដ្ឋ៕ ឌីណា