Wednesday, July 16, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ដក​ហូត​កញ្ឆា​៤​គីឡូ យ៉ា​ម៉ា​៨៤​គ្រាប់

ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ដក​ហូត​កញ្ឆា​៤​គីឡូ យ៉ា​ម៉ា​៨៤​គ្រាប់

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក បានចេញប្រតិបត្តិការបង្ក្រាបបទល្មើស មួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹង វត្ថុតាងជាច្រើនទៀត កាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុង ក្រុម២ ភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

លោកសារ៉េត វិសេដ្ឋ អធិការរងនគរបាល ស្រុកភ្នំព្រឹក បានឱ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនឈ្មោះសុខ សារ៉េត ហៅ នាគភ្លើង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅ ក្នុងភូមិឃុំខាងលើ។ នៅក្នុងការឃាត់ខ្លួនជនសង្ស័យម្នាកនេះ សមត្ថកិច្ចដកហូតបាននូវវត្ថុ តាងជាច្រើន រួមមានថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៨៤គ្រាប់ ដើមកញ្ឆាក្រៀមទម្ងន់៣គីឡូក្រាម ដើមកញ្ឆាស្រស់ទម្ងន់១គីឡូក្រាម គ្រាប់ កាំភ្លើង AK ចាស់ចំនួន ១៣គ្រាប់ និងសំបក គ្រាប់ AK ថ្មីៗចំនួន៦គ្រាប់។

លោកអធិការរងនគរបាលស្រុកភ្នំព្រឹក បានបន្តថា មុនពេលបង្ក្រាបនូវបទល្មើសនោះ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រាយការណ៍ពីសកម្មភាព របស់ជនសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសក្នុង ការរក្សាទុកនូវកញ្ឆាក្រៀម។ បន្ទាប់ពីមាន សេចក្តីរាយការណ៍បែបនេះ លោកបានដឹកនាំ កម្លាំងសមត្ថកិច្ចចុះទៅសហការជាមួយនឹង កម្លាំងនគរបាលមូលដ្ឋាន ចេញប្រតិបត្តិការ បង្ក្រាប និងចាប់ខ្លួនជនសង្ស័យរួមជាមួយនឹង វត្ថុតាងតែម្តង។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចបាននាំ ខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់អធិការ ដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តបាត់ដំបង ចាត់ការតាមច្បាប់៕

RELATED ARTICLES