ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់កើតមានជំងឺប្រចាំកាយអស់រយៈពេលច្រើនឆ្នាំមកហើយ ពេលជំងឺធ្វើទុក្ខម្តងៗ ជួនប្រកាច់ជួនដើរអុកឡុក អ្នកដទៃមិនដឹងខ្លួនឡើយ។ លុះជំងឺធ្វើទុក្ខចុង ក្រោយ ក្រុមគ្រួសារមិនដឹង ស្រាប់តែយកក្រមា រត់ទៅចងកស្លាប់នៅដីឡូត៍មួយកន្លែង ត្រូវបាន គេប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើល កាល ពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិផ្អុង សង្កាត់ កូនក្រៀល ក្រុងសំរោង។
ជនរងគ្រោះ ដែលរត់ទៅចង.កសម្លាប់ខ្លួន ពេលអាការជំងឺធ្វើទុក្ខនេះ មានឈ្មោះថី ជាតិ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ–ឃុំកើត ហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា មុនពេលកើតហេតុ មានអ្នកស្រុកម្នាក់ ធ្វើ ដំណើរឆ្លងកាត់នៅកន្លែងកើតហេតុ ជាដីឡូត៍ ទុកទំនេរចោល ស្រាប់តែប្រទះឃើញសពជនរងគ្រោះបានចងក.ស្លាប់ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើងដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារ ជនរងគ្រោះតែម្តង។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា ជនរងគ្រោះ ជាមនុស្សមាន ជំងឺសរសៃប្រសាទប្រចាំកាយ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ទោះជាក្រុមគ្រួសារនាំ ទៅមន្ទីរពេទ្យព្យាបាលយ៉ាងណា ក៏មិនទទួល បានផលវិជ្ជមានដែរ ប៉ុន្តែ ជនរងគ្រោះនៅដឹង ខុសត្រូវ ស្គាល់ក្រុមគ្រួសារជាធម្មតា លើកលែង តែអាការជំងឺធ្វើទុក្ខប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់ថា ពេលជំងឺធ្វើទុក្ខ ម្តងៗជនរងគ្រោះ តែងដើរអុកឡុកគេឯងក្នុង ភូមិជួនប្រកាច់ប្រកិនតែម្នាក់ឯង ជួនបែកពពុះ មាត់ និងធ្វើអ្វីផ្តេសផ្តាសមិនដឹងខ្លួនទេ តែ ក្រុមគ្រួសារនៅតាមមើលជនរងគ្រោះជាប់ ជានិច្ច មិនឱ្យដាច់ពីកន្ទុយភ្នែកទេ។ លុះដល់ ថ្ងៃកើតហេតុ ដោយសារតែក្រុមគ្រួសារ មិន ដឹងអាការជំងឺជនរងគ្រោះធ្វើទុក្ខ ទើបជនរងគ្រោះងើបទៅចង.កសម្លាប់ខ្លួនបែបនេះ ហើយពេលមានអ្នកជិតខាងប្រទះឃើញសព ជនរងគ្រោះ និងរត់មកប្រាប់ ទើបក្រុមគ្រួសារ ដឹងដោយបាននាំគ្នាប្រញាប់ទៅកន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះចង.កស្លាប់បាត់ទៅហើយ ក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចចុះមក អន្តរាគមន៍តែម្តង។
ប្រភពពីសមត្ថកិច្ចក្រុងសំរោង បានឱ្យដឹង ថា ក្រោយពីទទួលដំណឹងមានករណីមនុស្ស ចង.កសម្លាប់ខ្លួនក្នុងដីឡូត៍ កម្លាំងសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ ដោយបាន កាត់ក្រមា ទម្លាក់សពជនរងគ្រោះមកធ្វើកោ–សល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជា ចង.កធ្វើអត្តឃាតខ្លួនឯងមែន ពោលគឺមិន ជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ មូលហេតុ ព្រោះតែអាការជំងឺសរសៃ ប្រសាទរបស់ជនរងគ្រោះធ្វើទុក្ខ។ សពជនរងគ្រោះ សមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅលំនៅឋាន ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ឡុង