Thursday, August 7, 2025
Homeតារាខ្មែរSk និង Step ដូចប្ដីប្រពន្ធ ?

Sk និង Step ដូចប្ដីប្រពន្ធ ?

ភ្នំពេញ ៖ ស្រីស្អាត SK ដែលមានឈ្មោះពិត ហៀង និងលោក Step ឈ្មោះដើម សុខ វិបុល បានបង្ហាញសកម្មភាពសកម្មក្នុងការទទួលស្បៀងពីសប្បុរសជន ទៅជួយដល់កងទ័ព និងជនភៀសសឹកនៅតាមតំបន់ព្រំដែន ដែលអ្នកទាំងពីរ មើលទៅដូចជាប្ដីប្រពន្ធ និងរួសរាយខ្លាំងណាស់ ពេលទទួលអំណោយពីសប្បុរសជន ។ យ៉ាងណា មិនទាន់មានដំណឹងថា SK និងStep បានភ្ជាប់ពាក្យឬត្រៀមរៀបការជាមួយគ្នាពេលណាឡើយ បើទោះជានៅតាមបណ្ដាឆាកតន្រ្ដីមួយចំនួន នារដូវក្ដៅកន្លងមក លោកវិបុល ធ្លាប់បានប្រកាសសារភាពស្នេហាអូនហៀង ជាញឹកញាប់ក្ដី ។

Fan ទាំងសងខាងរបស់គូស្នេហ៍តារា១គូនេះ ថាពួកគេសមគ្នា ព្រោះស្រីស្រស់ ប៉ះប្រុសរូបសង្ហា ហើយថ្មីៗនេះ SK និង Step ក៏បានបញ្ចេញសារថ្កោលទោសសៀម ដែលឈ្លានពានមកលើកម្ពុជា ដូចគ្នា ដែលធ្វើឲ្យអ្នក គាំ ទ្រពួកគេ រឹតតែពេញចិត្តតារាគូស្នេហ៍ ១គូនេះថែមទៀត ។

 សូមបញ្ជាក់ថា អំឡុងពេលកម្ពុជា មានសង្រ្គាមឈ្លានពានដោយចោរសៀមនេះ SK និងលោក Step រួមទាំងលោកថុល សុភិទិ និងស៊ឹម ច័ន្ទពន្លឺ បានចាប់ដៃគ្នាច្រៀងបទ «សំឡេងកោះហៅ ខ្មែរត្រូវរួបរួម» ដែលចំទៅនឹងទិដ្ឋភាពសង្គម នាពេលបច្ចុប្បន្ន ខណៈដែលកន្លងមក SK ក៏ធ្លាប់ចេញបទជាមួយលោក Step «ថ្ងៃមួយ» ផងដែរ ប៉ុន្ដែស្រីស្អាត មិនធ្លាប់ចាប់ដៃគូច្រៀងជាមួយលោកថុល សុភិទិ ដូចដែល Fan ផ្គូផ្គងនោះទេ ។ បញ្ហានេះហើយដែលធ្វើឲ្យមានការលើកឡើងថា SK អាចរងសម្ពាធពីគូស្នេហ៍ មិនឲ្យលេងដៃគូជាមួយលោកភិទិ បើទោះជាកូនមន្រ្ដីធំផ្កាយ២ រូបនេះ មានសង្សារទៅហើយក្ដី ក៏លោក Step បារម្ភខ្លាចភិទិ លេងដៃដល់ពេក នាំឲ្យលោកពិបាកការពារ។

 SK ជាតារាចម្រៀងដែលមានរូបសម្រស់ទាក់ទាញជាងសំឡេង ហើយកន្លងមក Fan របស់នាង ភាគច្រើនជាយុវវ័យ បន្ទាប់ពីស្រីស្អាតរូបនេះ ល្បីបទ «សំខាន់ច្រើនាក់», «រក្សាគម្លាត» និងបទ «ទម្លាប់» ជាដើម ។

មានការគេកត់សម្គាល់ថា តារាសាច់ដូចបណ្ដូលចេក រូបនេះ តែងខ្លួនស្រដៀងទៅនឹង នាង Jisoo តារាចម្រៀងកូរ៉េ សមាជិកក្រុម Blackpink ខណៈដែលលោក Step លេងស្ទីល Rain កំពូលតារាចម្រៀងរបស់កូរ៉េ ដែរ ។ ប្រភពបានឲ្យដឹងថា មូលហេតុដែលលោក Step ជាញឹកញាប់ តែងតែប្រកាសថា លោកស្រលាញ់ SK នៅចំពោះមុខនាង លើឆាកតន្រ្ដីនោះ ព្រោះប្អូនពិធីករលោកសុខ សេរីវឌ្ឍនា រូបនេះ មិនចង់ឲ្យមានប្រុសផ្សេង​ទៀតប្រជែងស្នេហាលោកឡើយ បន្ទាប់ពីមានដំណឹងថា នាងជាមុខសញ្ញានៃការតាមស្នេហ៍ ពីសំណាក់មន្រ្ដីធំមួយចំនួន ។ ប៉ុន្ដែគេថាគ្រាន់តែសារភាពស្នេហ៍នៅលើឆាកតន្រ្ដី មិនទាន់គ្រប់គ្រាន់ទេ សម្រាប់បិទផ្លូវប្រុសផ្សេង កុំឲ្យឆក់ SK នោះ រឿងចាំបាច់ដែលលោក Step ត្រូវតែធ្វើនោះ គឺប្រញាប់ដឹកដៃអូនហៀង ចូលរោងការ ទើបស្នេហាមានសុវត្ថិភាព ១០០% តែម្ដង ។          

ក្រៅពី SK តារាដែលជ្រើសគូស្នេហ៍ជាតារាដូចគ្នា មានដូចជា អ្នកនាង គង់ សុជាតិ, ខាត់ សុឃីម, សែម ឆវី, យក់ ថិតរដ្ឋា,ប៉ាច គីមមួយ, គង់ ច័ន្ទស្រីមុំ, ទេព បូព្រឹក្ស, កុល ដាវី, ជីជី និងម៉ានីកា ជាដើម ៕

RELATED ARTICLES