Wednesday, July 16, 2025
Homeព័ត៌មានជាតិផឹក​ស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​ទាស់​សម្តី​គ្នា ទាញ​កាំបិត​ដេញ​កាប់​របួស​ធ្ងន់​ម្នាក់

ផឹក​ស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​ទាស់​សម្តី​គ្នា ទាញ​កាំបិត​ដេញ​កាប់​របួស​ធ្ងន់​ម្នាក់

​ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានមិត្តភក្តិរួមតុផឹកស៊ីម្នាក់កាប់អោយរងរបួសធ្ងន់បន្ទាប់ពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកនិយាយឌឺដងដាក់ ​បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ត្រង់ចំនុចតាមបណ្តោយផ្លូវ៣៧១ ក្នុងតូបផឹកស៊ីមួយកន្លែងក្បែរនិងក្លោងទ្វារវត្តពោធិ៍ញាណ ស្ថិតក្នុងភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនបង្កហេតុ​មានឈ្មោះ លាង ឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករលើកកញ្ចក់ក្រុមហ៊ុនប៉ាងលួត ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យមានស្រុកកំណើតនៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។ចំណែកឯជនរងគ្រោះមានឈ្មោះ នុត សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករលើកកញ្ចក់ក្រុមហ៊ុនប៉ាងលួត ស្នាក់នៅផ្ទះជួលក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យមានស្រុកកំណើតនៅស្រុកស្អាង ខេត្ត
កណ្តាល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅ​វេលាម៉ោង​៥និង៣០នាទីល្ងាច ថ្ងៃដដែលគេឃើញជនបង្កនិងជនរងគ្រោះរួមទាំងបុរសពីនាក់ទៀតបានអង្គុយផឹកស៊ីជុំគ្នានៅចំនុចកើតហេតុខាងលើយ៉ាងសប្បាយរីករាយ។ លុះពេលផឹកអស់ប្រមាណជា៧ទៅ៨លីត្របានស្រវឹងជោកអស់រៀងៗខ្លួន ហើយចាប់ផ្តើមនិយាយតឹងសរសៃកដាក់គ្នា លុះដល់វេលាកើតហេតុមិនដឹងថាជនបង្កនិងជនរងគ្រោះបាននិយាយទាស់សម្តីគ្នារឿងអ្វីនោះទេ ​ស្រាប់តែជនបង្កបានដើរទៅផ្ទះជួលរបស់ខ្លួនមួយសន្ទុះរួចក៏ដើរត្រលប់មកវិញ ហើយបានសោយអាវដកកាំបិតបុ័ងតោចេញពីចង្កេះខោរួចដេញកាប់ប្រហារទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ។ចំណែកឯជនបង្កខំព្រឹងព្យាយាមរត់គេចតែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចយកទៅសាកសួរ។

បើតាមសម្តីពីបុរសដែលជាជនរងគ្រោះបានរៀបរាប់អោយដឹងថានៅមុនពេលកើតហេតុរូបគេបានអង្គុយផឹកស្រាជាមួយជនបង្កនិងមិត្តភក្តិរួមការងារពីនាក់ទៀត លុះដល់ស្រវឹងរៀងខ្លួនអស់ ជនបង្កចាប់ផ្តើមនិយាយច្រើននិងនិយាយឌឺដងអោយបុរសម្នាក់ទៀតដែលអង្គុយផឹកស៊ីជាមួយ ហើយរូបគេខ្លាចមានរឿងក៏ដេញជនបង្កអោយត្រលប់ទៅវិញ ស្រាប់​តែជនបង្កបានដើរទៅផ្ទះមួយសន្ទុះរួចក៏ដើរត្រកប់មកវិញហើយដកកាំបិតកាប់មកលើរូបគាត់តែម្តងទៅ។

បើតាមសម្តីពីបុរសដែលជាជនបង្កបានរៀរាប់អោយដឹងថានៅមុនពេលកើតហេតុរូបគេបានដើរចេញពីធ្វើការបំណងត្រលប់ទៅផ្ទះវិញ លុះដើរមកដល់ចំនុចកើតហេតុខាងលើក៏ជួបជនរងគ្រោះកំពុងអង្គុយផឹកស្រាជាបុរសពីរនាក់ទៀតដែលជានាក់រួមការងារជាមួយ ហើយក៏បានហៅរូបគេផឹក។លុះផឹកស្រវឹងអស់រៀងៗខ្លួនជនរងគ្រោះនិងបុរសពីរនាក់ទៀតនិយាយឌឺដងអោយរូបគេ ហើយក៏បានច្រាននិងវាយមកលើរូបគេបណ្តាលអោយគេផ្ទុះកំហឹងក៏ដើរទៅផ្ទះយកកាំបិតតាំងតោដេញកាប់ទៅលើជនរងគ្រោះតែមង្តទៅ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯគ្លីនិក សួគា៍។ ចំណែកឯជនបង្កសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរប៉ុស្តិ៍នគរដ្ឋបាលស្ទឹងមានជ័យ ដើម្បីរៀបចំសុំណុំរឿង ចាត់ការទៅតាមនីតិវិធី​ ៕ សោល វ៉ាន់ណាល់

RELATED ARTICLES