Sunday, January 19, 2025
Homeព័ត៌មានជាតិមន្រ្តី​អាវុធ​​ហត្ថបើក​​ម៉ូតូ​លឿន​ពេក បុក​របងវត្ត​ក្រាំង​ធ្នង់​ស្លាប់

មន្រ្តី​អាវុធ​​ហត្ថបើក​​ម៉ូតូ​លឿន​ពេក បុក​របងវត្ត​ក្រាំង​ធ្នង់​ស្លាប់

​ភ្នំពេញ ៖ បុរសម្នាក់ជាមន្រ្តី​​កងរាជអាវុត្ថហត្ថផ្ទៃប្រទេសជិះម៉ូតូលឿនពេកមក ដល់ចំណុចផ្លូវកោងជិះ​ទៅបុករបងវត្តក្រាំងធ្នង់បណ្តាលអោយស្លាប់នៅកន្លែង​ភ្លាម កាលពីវេលាម៉ោង២និង២០​នាទីរំលងអាអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមិនាឆ្នាំ២០១៧​តាមបណ្តោយផ្លូវលេខ(៩១១)ហៅផ្លូវ២០១១​ស្ថិតនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​។

​សពជនរងគ្រោះមានឈ្មោះ តាំង  ផេង ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកងរាជអាវុត្ថហត្ថផ្ទៃប្រទេសមានស្រុកកំណើតនៅភូមិព្រៃត្បែង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ​ជិះ​ម៉ូតូម៉ាក​ហុងដាMOOVE ពណ៌សលាយខៀវពាក់ស្លាកភ្នំពេញ 1CW.7172 ។​

តាមប្រភពពត៌មានពីនគរបាលប៉ុស្តិ៍ក្រាំងធ្នង់បានអោយដឹងថាមុនពេលកើតហេតុកំលាំង
នគរបាលប៉ុសិ៍្ត​ក្រាំងធ្នង់​ល្បាតនៅតាមបណ្តោយផ្លូវ​ខាងលើ ​ស្រាប់តែឃើញម៉ូតូជនរងគ្រោះខាងលើបើកយ៉ាងលឿនជិះជែងម៉ូតូរបស់ពួកគាត់ទៅបាត់រហូត​ដល់​ម៉ោង​កើតហេតុពួកគាត់បានល្បាតមកដល់ចំណុវត្តក្រាំងធ្នង់បានឃើញជនរងគ្រោះបានដេកដួលស្លាប់នៅកន្លែងកើតហេតុ  ។

​បើតាមជំនាញចរាចរណ៍ខណ្ឌសែនសុខបានអោយដឹងថាជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច​មកដល់ចំណុចខាងលើ​ផ្លូវមានស្ថានភាពកោងធ្វើឲ្យជ្រុលទៅបុកកែងរបងវត្ត​ពេញទំហឹង​ ធ្វើឲ្យម៉ូតូខ្ទេចមួយកំណាត់មុខបាក់រាយប៉ាយខ្ទាតតួម៉ូតូ​ជ្រុលទៅមុខផ្ទះប្រជាពលរដ្ឋ។ ​សមត្ថកិច្ចឆែកឆេរកអត្តសញ្ញាណ​ឃើញមានប័ណ្ណសំគាល់ខ្លួនជាកងរាជអាវុត្ថ
ហត្ថនិងមានតែស្រោមទូរស័ព្ទ​មិនឃើញមានទូរស័ព្ទឡើយ  ​ពិបាកទាក់ទងរកសាច់ញាតិ។

​​បើតាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុខាងលើបាននិយាយថាទីតាំងកើតហេតុខាងលើ​ងងឹតហើយស្ងាត់ធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចហើយបើកម៉ូតូយ៉ាងលឿនៗប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង។​
ក្រោយពេលកើតហេតុជំនាញចរាចរណ៍ខណ្ឌសែនសុខបាន​យកម៉ូតូជនរងគ្រោះយកទៅរក្សាទុករង់ចាំបងប្អូនសាច់ញាតិ​ចំណែកសពបានប្រគល់អោយខាងរថយន្តដឹកយកទៅ
ដំកល់ទុកនៅវត្តទឹកថ្លារងចាំបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕ ថោងធីម

RELATED ARTICLES