ខេត្តកំពង់ធំ ៖ បុរសម្នាក់ ទើបនឹងរៀបការ បាន៧ថ្ងៃ ស្រាប់តែកើតមានជំងឺធ្ងន់ធ្ងរ និងត្រូវ ក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លុះទៅដល់គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានកើតមានមហារីកគ្រាប់ឈាមមិន អាចសង្គ្រោះបានឡើយ ទីបំផុត ក៏ដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម ទុកឱ្យប្រពន្ធដែល ទើបនឹងរៀបការថ្មោងថ្មី ត្រូវក្លាយជាស្ត្រីមេម៉ាយ ទួញយំសោកបោកខ្លួនដូចអកព្រាត់គូ។
ករណីដ៏សោកសៅខាងលើនេះ បានកើត ឡើង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅឯទឹកដីខេត្តកំពង់ធំ។
បុរសអភ័ព្វដែលរៀបការបាន៧ថ្ងៃឈឺ ស្លាប់ចោលភរិយានេះ មានឈ្មោះលាង គឹម– ហ៊ុយ មានរបរជាបុគ្គលិកធនាគារ មានស្រុក– កំណើតនៅខេត្តកំពង់ធំ និងមានភរិយាឈ្មោះ ខៀវ ស្រីនា ទើបនឹងរៀបការជាមួយគ្នា កាល ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧។
យោងតាមទំព័រហ្វេសប៊ុកឈ្មោះស៊ឹម ហុងគឿន ដែលត្រូវជាមនុស្សស្និទ្ធនឹងជនរងគ្រោះ បានសរសេររៀបរាប់កាលពីព្រឹកថ្ងៃទី១០ ខែ មីនា ឆ្នាំ២០១៧ ថា “ថ្ងៃសុក្រសប្តាហ៍មុន ជា ថ្ងៃអាពាហ៍ពិពាហ៍ដ៏មានន័យសម្រាប់ប្អូន គិមហុយ ឡនោង និងក្រុមគ្រួសារ ប៉ុន្តែថ្ងៃសុក្រ សប្តាហ៍នេះ ប្អូនទៅចោលប្រពន្ធជាទីស្រលាញ់ ក្រុមគ្រួសារ និងមិត្តភក្តិជារៀងរហូត លាគ្មាន ថ្ងៃវិលវិញ។ បើសិនមានជាតិក្រោយ សូមកុំ ដូចជាតិនេះ សូមឱ្យវិញ្ញាណក្ខន្ធប្អូនទៅកាន់ សុគតិភព រូបំ ទុក្ខំ អនិច្ចំ អនត្តា”។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុក ភិសតេហ គិតហ ដែលជាមិត្តភក្តិរួមការងារជាមួយគ្នា បាន បញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដែរថា “ម្សិលមិញទើបតែចង់សួរ មិត្តភក្តិកម្ពុជ៉ាទាំងអស់គ្នាថា អាហ៊ុយមកវិញ ពេលណាយើងនឹងទៅស៊ីអីជុំគ្នា ហើយចងដៃ ការវាផង តែឥឡូវលែងបានឃើញវាហើយ ដោយសារជំងឺមហារីកគ្រាប់ឈាម ទៅឱ្យបាន សុខណាសម្លាញ់”។
យោងតាមប្រភពព័ត៌មាន ពីមិត្តភក្តិ និង សាច់ញាតិ ព្រមទាំងក្រុមគ្រួសារជនរងគ្រោះ បាន បញ្ជាក់ថា ជនរងគ្រោះទើបនឹងរៀបអាពាហ៍ ពិពាហ៍ជាមួយភរិយាឈ្មោះខៀវ ស្រីនា កាល ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ប៉ុណ្ណោះ ស្រាប់តែមកដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៧ ពោលគឺរយៈពេល៧ថ្ងៃក្រោយពីថ្ងៃ រៀបការ ជនរងគ្រោះបានកើតមានអាការៈ ហូរឈាមតាមមាត់ ច្រមុះ និងត្រូវក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ និងត្រូវ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះ មានជំងឺមហា– រីកគ្រាប់ឈាម ដំណាក់កាលធ្ងន់ធ្ងរ។ ទីបំផុត ទោះជាមានសាច់ញាតិ ប្រឹងនាំគ្នាជួយបញ្ចូល ឈាមបំណងសង្គ្រោះជីវិតជនរងគ្រាះយ៉ាង ណាក៏ដោយ ក៏ជនរងគ្រោះនៅតែមិនអាចទ្រាំ ទ្រនឹងស្ថានភាពជំងឺបាន រហូតដល់ដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័មចោលក្រុមគ្រួសារ ពិសេសចោលភរិយាថ្មោងថ្មីដែលទើបនឹងរៀប– ការបានតែ៧ថ្ងៃប៉ុណ្ណោះ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹក បញ្ជូនពីមន្ទីរពេទ្យទៅកាន់ស្រុកកំណើតឯខេត្ត កំពង់ធំដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕