Sunday, January 19, 2025
Homeព័ត៌មានជាតិធ្វើការ​សុខៗ​ចុក​ទ្រូង ទៅ​ពេទ្យ​ដាច់​ខ្យល់​ស្លាប់

ធ្វើការ​សុខៗ​ចុក​ទ្រូង ទៅ​ពេទ្យ​ដាច់​ខ្យល់​ស្លាប់

ភ្នំពេញ ៖ បុរសជនជាតិឥណ្ឌា ជាចុងភៅ ក្នុងភោជនីយដ្ឋានមួយ កំពុងបំពេញការងារ សុខៗ ស្រាប់តែត្អូញថាចុកដើមទ្រូង ក៏ប្រញាប់ សុំច្បាប់មេការ និងហៅរ៉ឺម៉កម៉ូតូកង់បីជិះទៅ មន្ទីរពេទ្យ ស្រាប់តែពេលទៅដល់ក៏ដាច់ខ្យល់ ស្លាប់ក្នុងមន្ទីរពេទ្យ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមន្ទីរពេទ្យកាល់ម៉ែត។

ជនរងគ្រោះ មានឈ្មោះ KARUPPAN KOTTAICHAHY អាយុ៤២ឆ្នាំ ជនជាតិ ឥណ្ឌា មុខរបរចុងភៅ ធ្វើការនិងស្នាក់នៅក្នុង ភោជនីយដ្ឋាន ែសាត នីដិា ជាររយ មានទីតាំង តាមបណ្តោយផ្លូវលេខ១០៤ ភូមិ១០ សង្កាត់ ផ្សារថ្មី១ ខណ្ឌដូនពេញ និងកាន់លិខិតឆ្លងដែន លេខ F 8703529

តាមសម្តីបុរសឈ្មោះឈុន ពៅ អាយុ ៣៩ឆ្នាំ មុខរបរចុងភៅ មានលំនៅក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១ ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ខណៈដែល កំពុងធ្វើការសុខៗ ជនរងគ្រោះ បានត្អូញថា ចុកនៅក្នុងដើមទ្រូងខ្លាំងណាស់ ធ្វើការមិនកើត ទេ ក៏សុំមេការភោជនីយដ្ឋាន ដើម្បីទៅមន្ទីរពេទ្យសិន រួចក៏ប្រញាប់ចេញទៅហៅរ៉ឺម៉កម៉ូតូ កង់បី ជិះទៅកាន់គ្លីនិកឯកជនមួយកន្លែង។ ស្រាប់តែមួយសន្ទុះក្រោយមកឃើញម៉ូតូកង់បី ដឹកជនរងគ្រោះត្រឡប់មកវិញ ទាំងសភាព សន្លប់បាត់មាត់បាត់កលែងដឹងខ្លួន និងប្រាប់ថា នៅពេលកំពុងអង្គុយចាំគ្រូពេទ្យពិនិត្យជនរងគ្រោះបានធ្លាក់ពីលើកៅអីសន្លប់ ទើបគ្រូពេទ្យ មិនហ៊ានមើល ក៏ឱ្យគាត់ដឹកត្រឡប់មកវិញ។

ប្រភពដដែលបន្តថា ក្រោយមកក៏កើត មានការផ្អើលឆោឡោ ប្រញាប់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ បន្ត តែអកុសល ពេលទៅដល់ គ្រូពេទ្យបាន ពិនិត្យរួច បញ្ជាក់ថា ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ ក៏ទាក់ទងផ្តល់ដំណឹងដល់ ថៅកែភោជនីយដ្ឋាន រួចក៏ដឹកសពទៅរក្សាទុក នៅបន្ទប់ក្លាស្សេសព នៅវត្តស្ទឹងមានជ័យ រហូត ដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ទើប រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យ។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ក្រោយពី ទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះ ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារតែកើតអាការៈ គាំងបេះដូង។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ផ្តល់ដំណឹងទៅឱ្យស្ថានទូតឥណ្ឌា ដើម្បីរៀបចំ ចាត់ចែងបន្ត៕

RELATED ARTICLES