Thursday, July 17, 2025
Homeព័ត៌មានជាតិចាប់​បាន​ស្រ្តី​ជួញ​ដូរ​គ្រឿង​ញៀន​

ចាប់​បាន​ស្រ្តី​ជួញ​ដូរ​គ្រឿង​ញៀន​

ភ្នំពេញ​: ស្រ្តីជាជនសង្ស័យ​ម្នាក់​ ព្រមទាំង​គ្រឿង​ញៀន​៣កញ្ចប់តូច​ត្រូវ​បាន​ កម្លាំង​សមត្ថកិច្ច​​ប៉ុស្តិ៍​ឃាត់ខ្លួនបាន​ខណៈ​ដែល​ជនសង្ស័យ​រូប​នោះ​កំពុង​តែ​ឈរ​ចែក​ចាយ​គ្រឿង​ញៀន​រួច​ហើយបាននាំខ្លួន​ទៅសាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើមថ្កូវ​

ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើងនៅ​វេលា​ម៉ោង ៩និង​៣៥នាទីយប់​ ថ្ងៃ​ទី​១០ខែ​មិនា​​ ឆ្នាំ​២០១៧​ នៅចំណុចមុខដីឡូត៏គ្មានលេខ ផ្លូវ ៤៧៨ ក្រុម ២៤ ភូមិ ៣ សង្កាត់ផ្សារដើមថ្កូវ  ខណ្ឌចំការមន

ជនសង្ស័យ​មានឈ្មោះ​ ពុំ​ ស្រីភណ្ឌ​ ភេទស្រី​អាយុ​២៣ឆ្នាំ​ មុខរបរ​ រើសអេតចាយ​ ស្នាក់នៅ​ ក្រោម​ស្ពាន​ផ្សារ​ទឹក​ខ្មៅ​ ក្រុង​ទឹកខ្មៅ​ មានស្រុកកំនើត​ នៅភូមិ​ក្រពើ​ហារ​ ក្រុង​តាខ្មៅ

​ ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌សរ​ថ្លា​ចំនួន​៣កញ្ចប់​តូច​

​   តាម​សម្ដី​លោក​មេប៉ុស្តិ​បានអោយដឹកថា​ មុនពេលកើតហេតុ​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​បាន​ធ្វើ​ការ​ល្បាត​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ ស្របពេល​នោះ​ក៏ប្រទះឃើញនារី​ម្នាក់​កំពុង​ ឈរ​រេរា​ នៅម្តុំដីឡូអត់លេខ​ដោយ​មានការសង្ស័យ​កម្លាំង​សមត្ថកិច្ច​បានសុំធ្វើការ​ត្រួត​ពិនិត្យ​និង​ឆែក​ឆេរ​ ស្រាប់​តែ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌សរ​ថ្លា​ចំនួន​៣កញ្ចប់​តូច​ ដែល​ជនសង្ស័យ​បានលាក់​ទុក​នៅ​ក្នុង​ថង់មាស  ឃើញ​ដូច្នេះ​កម្លាំង​បាននាំខ្លួន​ជនសង្ស័យ​ព្រមទាំងវត្ថុតាង​យកទៅ​ធ្វើ​ការសាកសួរ​នៅប៉ុស្ត៍នគរបាល​ផ្សារ​ដើម​ថ្កូវ​  ។

​ នៅពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​បានសារភាពថា​រូប​នាង​​ពិត​បាន​ជួញដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទាំង​នេះ​ពិត​ប្រាកដ​មែន​ ហើយ​ថ្នាំ​ញៀន​នេះ​គឺ​រូបនាងបាន​យក​ឈ្មួញ​ម្នាក់​មក​លក់​បន្ត​ក្នុង​មួយ​កញ្ចប់​តម្លៃ​២ម៉ឺន​រៀល​ តែ​ថ្នាំញៀន​ទាំង​នេះ​គឺ​រូប​នាង​មិនទាន់​បានលក់ផង​ក៍ត្រូវសមត្ថកិច្ច​ឃាត់​ខ្លួន​បាន​តែម្តង​  ។

​ បន្ទាប់​ពី​សាកសួរ​រួច​ជនសង្ស័យ​ព្រមទាំងវត្ថុតាង​ត្រូវ​បានសមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការមន​ដើម្បី​ចាត់​ការ​បន្ត​ទៀត​៕ ណន រ៉ាត់

 

RELATED ARTICLES