ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមិនបានគោរពភ្លើងស្តុបអាងតែយប់ស្ងាត់បើកដូចហោះធ្វើ អោយម៉ូតូមួយគ្រឿងដែលបើកក្នុងលក្ខណះផ្លូវអថិភាពបានជ្រុលទៅបុករថយន្តបណ្ដាលអោយរថយន្តបើកអូសមនុស្សជាង៥០០ម៉ែត្របង្កអោយរងគ្រោះថ្នាក់ធ្ងន់ធ្ងរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរ៉លងអាធ្រាត្រឈានចូលថ្ងៃទី ១១ខែ មិនា ឆ្នាំ២០១៧ ត្រង់ចំនុចទេបផន ស្ថិតតាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកស៊ីណាពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AE 6507 បើកតាមផ្លូវ១៨២ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះលុះមកដលចំនុចកើតហេតុដោយសារតែម្ចារថយន្តមិនបានគោរពភ្លើងសញ្ញាចរាចរណ៍ទើបបណ្ដាលអោយជ្រុលទៅបុកម៉ូតមួយគ្រឿងម៉ាកហុងដាស្កុកពីពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ 1CA ២៧១៩ ជិះដោយបុរសបីនាក់ក្នុងទិសដៅពីជើងទៅត្បូងតាមមហាវិថីមហាវិថី ម៉ៅសេទុង មកដល់ចំនុចកើតហេតុស្រាប់តែម៉ូតូបានបើកទៅបុករថយន្តដែលបើកបំពានភ្លើងស្តុបចំចំហៀងខាងស្ដាំបណ្ដាលអោយអ្នកជិះម៉ូតូពីរនាក់ដួលរងស្រាលដោយឡែកជនរងគ្រោះម្នាក់ទៀតត្រូវបានរថយន្តរ៉ឺយែថយក្រោយមកហើយបានបើកទៅមុខវិញបុកអូសជនរងគ្រោះម្នាក់ទៀតដែលដេកដួលនៅពីមុខរថយន្តនោះត្រូវបានរថយន្តបើកកិននិងដួលជនរងគ្រោះប្រមាណជា៥០០ម៉ែត្រទើបរបូតជនរងគ្រោះចេញពីក្រោមរថយន្ត បណ្ដាលអោយជនរងគ្រោះដែលត្រូវរថយន្តបុកអូសក្រោមរថយន្តនោះ រងរបួសរយះដាច់សាច់គូទនិងបែកក្បាលធ្ងន់ធ្ងរហូរឈាមប្រលាក់ពេញផ្លូវភ្លាមៗនោះរថយន្តបានព្យាយាមបើករត់គេចរហូតដល់មុខកន្លែងស្ទូចបង្កង យីហោ ភូមិស្ទូចបង្ក ស្ថិតតាមបណ្ដោយផ្លូវ៣១៣ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ទើបរថយន្តអាចឃាត់បាន។
បើតាមសម្តីរបស់ជនរងគ្រោះរបួសស្រាលបានឲ្យដឹងថាពួកគេរស់នៅសៀមរាបកន្ទួតនៅយប់កើតហេតុពួកគេបាននាំគ្នាមកលេងផ្ទះមិត្តភក្កិទួលគោករួចហើយគោលបំណងត្រឡប់ទៅផ្ទះវិញមកដល់ចំណុចស្តុបត្រូវរថយន្តបើករំលោភស្តុបបុកអូសបណ្តាលឲ្យរងរបួសធ្ងន់ ម្នាក់និងស្រាល២នាក់ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងបីនាក់ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រតាមរយះរថយន្តសង្គ្រោះបន្ទាន់ ចំនែកឯម្ចាស់រថយន្តរួមទាំងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់អោយខាងជំនាញចរាចរណ៍រាជធានីធ្វើការវាស់វែងនិងបញ្ជូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករងចាំការដោះស្រាយនៅពេលក្រោយ ៕ សោល វណ្ណះ