Thursday, July 17, 2025
Homeព័ត៌មានជាតិខឹង​មិន​យក​ថ្នាំ​​ញៀន​​មក​ឲ្យ​ជិះ​កង់​ដើរ​រក​ឃើញ​បង្កហិង្សា

ខឹង​មិន​យក​ថ្នាំ​​ញៀន​​មក​ឲ្យ​ជិះ​កង់​ដើរ​រក​ឃើញ​បង្កហិង្សា

ភ្នំពេញ៖ ជនសង្ស័យ២នាក់ខឹងអ្នកលក់​ថ្នាំញៀនមិនយកថ្នាំមកឲ្យបានជិះកង់តាមរក​ឃើញ​នៅកន្លែងប៉ះកង់នាំគ្នាដេញវាយត្រូវទាំងសន្តិសុខ ផ្អើលដល់ប្រជាពលរដ្ឋវាយទ្រមខ្លួន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០យប់ថ្ងៃទី១០ខែមិនាឆ្នាំ២០១៧នៅ ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅជាប់ផ្លូវ សហព័ន្ធ
រុស្សី  ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យទី១ឈ្មោះ ពៅ ស៊ីថា​ ហៅអាពែកភេទប្រុសអាយុ៣១ឆ្នាំមុខរបរ ដើរទាត់ខ្យល់ស្នាក់នៅភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យទី២ឈ្មោះ លី  សុខចំរើន ហៅអាជ្រូក ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិកើតហេតុជាមួយគ្នា។​

តាមប្រភពពត៌មានពីសន្តិសុខយាមមុខហាងវាំងននទល់មុខប្រលានយន្តហោះបាននិយាយថាមុនពេលកើតហេតុពួកគាត់ឃើញជនសង្យ័យ២នាក់ជិះកង់មក​រករឿងដេញវាយអ្នកមកប៉ះកង់ម្នាក់ ត្រូវបុរសម្នាក់ស្រែកអោយសន្តិសុខជួយពេល នោះក្រុមសន្តិសុខចូលទៅជួយ​ត្រូវជនសង្ស័យ២នាក់ខាងលើដេញគប់និងវាយក្រុម សន្តិសុខរងរបួសស្រាលរត់គេចខ្លួនចំណែកជនបង្កបាន​ជិះកង់ចេញទៅតាមផ្លូវជិះរេពេញ ផ្លូវ​បានដេញកាប់អ្នករត់ម៉ូតូឌុប បណ្តាលអោយរងរបួសស្រាលទៀត ។

​ប្រភពព័ត៌មានបានបន្តទៀតថា ជនសង្ស័យខាងលើជិះកង់ដេញវាយវាយប្រជាពលរដ្ឋនិង​គប់កញ្ចក់រថយន្តតាមផ្លូវសាធារៈធ្វើឲ្យប្រជា​ពលរដ្ឋ​រត់ទៅប្តឹងសមត្ថកិច្ចមកជួយ អន្តរាគមន៍ភ្លាមៗ បន្ទាប់មកជនបង្កហេតុទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់បានហើយប្រជាពលរដ្ឋស្មានថាចោរនាំគ្នាវាយបណ្តាលអោយទ្រមខ្លួន។​

​ពេលសមត្ថកិច្ចសាកសួរជនសង្ស័យទាំង២នាក់ខាងលើបានសារភាពថា  ពួកគាត់ខឹងបុរសម្នាក់ដែលខ្លួនយកលុយអោយទិញថ្នាំញៀន តែបុរសនោះ​យកលុយហើយ ​មិនបានយកថ្នាំអោយពួកគាត់ទើបពួកគាត់ដេញវាយបុរសខាងលើ ហើយត្រូវក្រុមសន្តិសុខមកជួយ​ជនបង្កទាំង២នាក់ខាងលើទៀត ​ម្យ៉ាងពួកគេសង្ស័យថាសន្តិសុខខាងលើជាបក្សពួកអ្នកជួញដូរថ្នាំញៀនហើយបានជាមកជួយដេញវាយគេបែបនេះ។

​បើតាមសមត្ថកិច្ចនគរបាលប៉ុសិ៍្តកាកាបបាននិយាយប្រាប់ថា​ជនបង្កទាំង២នាក់ខាងលើគឺជាបងធំប្រចាំនៅភូមិកើតហេតុខាងលើ ដោយមាន សហ្សនាមថា(អាពែក នឹងអា​ជ្រូក)។​

ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចសាកសួរនឹងកត់កំណត់ហេតុ​សួរនាំបន្តទៀត ៕ ថោងធីម

RELATED ARTICLES