Wednesday, August 27, 2025
Homeព័ត៌មានជាតិអង្គុយ​លេង​មុខ​ផ្ទះ ត្រូវ​កម្មករ​​សំណង់​ យក​ដុំថ្ម​គ​ប់​បែក​ក្បាល​ស្រ្តី​ម្នាក់

អង្គុយ​លេង​មុខ​ផ្ទះ ត្រូវ​កម្មករ​​សំណង់​ យក​ដុំថ្ម​គ​ប់​បែក​ក្បាល​ស្រ្តី​ម្នាក់

ភ្នំពេញ៖នៅក្នុងផ្ទះមូសខាំច្រើនពេកនាំគ្នាចេញមកអង្គុយហូបចុកនិយាយគ្នាលេងនៅមុខ​ផ្ទះស្រាប់តែកម្មករសំណង់យកដុំថ្មគប់ចំស្រ្តីម្នាក់បែកក្បាលដេរចំនួនថ្នេរបង្កឲ្យមានការ ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១០និង៤៦នាទីយប់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ស្ថិតនៅចំនុច​ផ្ទះជួល ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះមានឈ្មោះគង់ស្រីលក្ខណ៍​អាយុ៣២ឆ្នាំ ​មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុក កំណើតនៅស្រុកគិរីវង្សខេត្តតាកែវមានកូនប្រុសម្នាក់អាយុ១១ឆ្នាំ។

បើតាមសម្តីស្រ្តី​រងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់ប្តីនិងប្អូនស្រីប្រុស ទើបនឹងត្រឡប់មកពីមើលប្អូនឈឺនៅមន្ទីរពេទ្យ ​លុះមកដល់ផ្ទះបានចាក់សោចូលផ្ទះមាន មូសខាំច្រើនពេកបានយកថ្នាំបាញ់មូសកុំអោយមូសខាំពេក ប៉ុន្តែពេលដែលបាញ់ថ្នាំរួច ហើយធុំក្លិនអាក្រក់ពេក​ចង់ពុលក៏បានបិទទ្វារហើយនាំគ្នាមកអង្គុយហូបចុកជជែកគ្នាលេង ​នៅមុខផ្ទះស្រាប់តែមានជនមិនស្គាល់មុខជាកម្មករសំណង់ដែលកំពុងតែសាងសង់ផ្ទះ​ល្វែងនៅទល់មុខផ្ទះរបស់គាត់បាន​យកដុំថ្មគុបចេញពីក្នុងការដ្ឋានសំណង់ចំនួន៣ទៅ៤ដុំ​
បណ្តាលអោយបែកចិញ្ចើមនិងក្បាល ត្រូវសាច់ញាតិបញ្ជូនទៅដេររបួសនៅគ្លីនិកវិសាលសុខដេរចំនួន៦ថ្នេរ។
ក្រោយពេលកើតហេតុជនរងគ្រោះមិនបានប្តឹងប្តល់ទេគ្រាន់តែសុំឲ្យសមត្ថកិច្ចចុះទៅ​ប្រាប់មេការសំណង់និងធ្វើកិច្ចសន្យាកុំអោយមានករណីខាងលើកើតឡើងទៀត ៕ នូ ផាន់ណា

RELATED ARTICLES