Friday, July 18, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួន​បុរស​៣​នាក់ និង​ថ្នាំ​ញៀន​២​កញ្ចប់

ឃាត់​ខ្លួន​បុរស​៣​នាក់ និង​ថ្នាំ​ញៀន​២​កញ្ចប់

ភ្នំពេញ : សមត្ថកិច្ចល្បាតក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យ៣នាក់នៅសំណង់មិនរៀបរាយរួមនិង ថ្នាំញៀន២កញ្ចប់តូចហើយក៏ធ្វើការឃាត់យកមកសាកសួរនាំ កាលវេលាម៉ោង៤និង០០នាទី រសៀលថ្ងៃទី១០ ខែ មីនា ឆ្នាំ២០១៧នៅចំណុចសំណង់មិនរៀបរាយ តាមផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១មានឈ្មោះ សុខ សួនភារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំមុខរបរម៨នពិតប្រាកដស្នាក់បន្ទប់ជួល ផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញជនសង្ស័យទី២មានឈ្មោះ កូវ ដេត ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមុដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជនសង្ស័យទី៣មានឈ្មោះ ផល ឡី ភេទប្រស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានឆ្លើយសារភាពខ្លួនទាំង៣នាក់ចូលលុយគ្នាទិញថ្នាំញៀន២កញ្ចប់ថង់តូចយកមកជក់ប្រើប្រាស់ស្រាប់តែពួនសងំរៀបចំជក់ក៏ត្រូវសមត្ថកិច្ចចុះមកដល់ធ្វើការឃាត់ខ្លួនតែម្ដងរួមទាំងថ្នាំញៀន២កញ្ចប់ថង់តូចនិងឧបករណ៍ជក់ ។

សមត្ថកិច្ចនគរបាលបុ៉ស្តិ៍សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅបានប្រាប់ថាដោយកម្លាំងល្បាតក្នុងមូលដ្ឋានមកដល់សំណង់មិនរៀបរាយក៏មានក្មេងស្ទាវប្រមូលផ្ដុំគ្នាហើយដោយសង្ស័យក៏ចុះទៅាំត់និងឆែកត្រួតពិនិត្យរកឃើញក្រាមសថ្លា២កញ្ចប់ថង់តូច(សង្ស័យជាថ្នាំញៀន)និងឧបករជក់ហើយក៏យកមកសាកសួរនាំក្រោតពីសាកសួរនាំជនសង្ស័យទាំង៣នាក់បានសារភាពខ្លួនទិញយកមកមកជក់ដោយចូលលុយគ្នីម្នាក់បន្តិចរួចក៏ធ្វើការដកហូតក្រាមសថ្លា២កញ្ចប់ងង់តូច(សង្ស័យជាសារធាតុញៀន)និងឧបករជក់១កំប្លេនិងដែកកេះចំនួន១និងកសាងសំណុំរឿងពីបទប្រើប្រាស់សារធាតុញៀនខុសច្បាប់បញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ។

RELATED ARTICLES