Wednesday, August 27, 2025
Homeព័ត៌មានជាតិបង្ក្រាប​ទី​តាំង​ល្បែង​ស៊ី​សង​ជ្រក​ក្រោម​យ៉ីហោ CK Cafe

បង្ក្រាប​ទី​តាំង​ល្បែង​ស៊ី​សង​ជ្រក​ក្រោម​យ៉ីហោ CK Cafe

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពដូនពេញ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបហាងកាហ្វេមួយកន្លែងបង្កប់ល្បែងភ្នាល់បាល់តាមអ៉ីធើណេត ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤នាក់ លុយជាង១ពាន់ដុល្លារ ព្រមទាំងកុំព្យូទ័រចំនួន១៩គ្រឿង ។

ប្រតិបត្តិការណ៍ចុញបង្ក្រាបនេះនៅចំណុចហាងកាហ្វេ CK CAFE ផ្លូវ៥៣ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ ។

លោក សុខ ពេញវុធ បានប្រាប់អោយដឹងថា មុនឈានចូលបង្ក្រាបទីតាំងល្បែងភ្នាល់បាល់ខាងលើ ខាងកម្លាំងជំនាញយើងបានតាមដានស្រាវជ្រាវជាយូរមកហើយនិងបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ ផ្តល់ដំណឹងពីទីតាំងខាងលើធ្វើសកម្មភាពដើរចែកក្រដាសជាតារាងភ្នាល់បាល់យ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចច្បាប់និងមិនភ្គើនទៅហ្នឹងសេចក្តីរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ បានអោយសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ។

លោកបន្តទៀតថា នៅក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះកម្លាំងយើងធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់ ។ បុរសចំនួន២នាក់ជាមេការនិងជាអ្នកកត់បាល់ ត្រូវឃាត់ខ្លួនយកទៅធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯបុរសម្នាក់ទៀតនិងនារីជាអ្នកចូលឆែកអ៉ីធើណេតនិងអ្នកយកបាយទឹកមកអោយ ត្រូវបានអប់រំធ្វើកិច្ចសន្យានិងដោះលែងអោយមានសេរីភាព ។ ហើយកម្លាំងយើងបានដកហូតលុយជាង១៥០០ដុល្លារ កុំព្យូទ័រចំនួន១៩គ្រឿង បុងភ្នាល់បាល់ និង បិតទីតាំងខាងលើបណ្តោះអាសន្ន ។

បច្ចុប្បន្នមនុស្ស២នាក់ជាមេការនិងអ្នកកត់រួមទាំងវត្ថុតាង ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ឌីណា

RELATED ARTICLES