Friday, July 18, 2025
Homeព័ត៌មានជាតិបញ្ជូនខ្លួនគូសង្សារវ័យ​ក្មេង​ឡើង​ក្រេប​ទឹ​ក​ឃ្មុំ​ក្នុង​ផ្ទះ​សំណាក់ និង​សេព​គ្រឿង​ញៀន ទៅ​តុលា​ការ

បញ្ជូនខ្លួនគូសង្សារវ័យ​ក្មេង​ឡើង​ក្រេប​ទឹ​ក​ឃ្មុំ​ក្នុង​ផ្ទះ​សំណាក់ និង​សេព​គ្រឿង​ញៀន ទៅ​តុលា​ការ

ភ្នំពេញ ៖  គូស្នេហ៍វ័យក្មេងមួយគូ ក្រោយពីពួកគេទាំង២នាក់ បបួលនាំគ្នាឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ហើយសេពគ្រឿងញៀនដើម្បីបំប៉នកម្លាំងចំណង់តណ្ហា ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបាន ក្នុងផ្ទះសំណាក់មរកត នៅភូមិតាងួន សង្កាត់កាកាប កាលពីព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៧កន្លងមក រហូតមកដល់ព្រឹកថ្ងៃទី១២ ខែមិនា នេះគូរស្នេហ៍ខាងលើ ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យ នាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាកា ចោទសួរនិងដាក់បន្ទុកជាផ្លូវការហើយ ។

តាមនគរបាលបានឲ្យដឹងថាភាគីខាងប្រុស ឈ្មោះ ទ្រិញ ដេវីត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទៅលំនៅផ្ទះលេខ៩១៣ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ  មានស្រុកកំណើតសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ចំណែកភាគីខាងស្រី មានឈ្មោះ សេង វឿន  អាយុ១៥ឆ្នាំ ជាគូរស្នេហ៍រួមមេត្រី មុខរបរ នារីម៉ាស្សា ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ គូរស្នេហ៍ខាងលើទើបស្គាល់គ្នាបានរយៈពេល៣ខែ ស្រាប់តែនៅព្រឹកថ្ងៃទី០៩ ខែមិនា បបួលនាំគ្នាចូលរួមភេទក្នុងផ្ទះសំណាក់មរកត ក្នុងភូមិតាងួន សង្កាត់កាកាប ហើយថែមទាំងប្រើប្រាស់គ្រឿងញៀន បែកធ្លាយរឿង ត្រូវកម្លាំងនគរបាលចុះទៅចាប់ឃាត់ខ្លួនតែម្តង ។

ក្រោយពីចាប់ឃាត់ខ្លួនបាន គូរស្នេហ៍មួយគូរ នាំគ្នាឡើងឋានសួគ៌ និងប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ផ្ទះសំណាក់រួចមក ទៅសាកសួរកសាងសំណុំរឿង តាមនីតិវិធី នៅផ្នែកជំនាញអធិការដ្ឋានរួចមក រហូតដល់ព្រឹកថ្ងៃទី១២ ខែមិនានេះ ជនសង្ស័យខាងលើត្រូវបាន បញ្ជូនខ្លួនទៅកាន់តុលាកា ដើម្បី ចោទសួរ និងដាក់បន្ទុកជាផ្លូវការ ៕

RELATED ARTICLES