ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានប្រទះឃើញដោយមានការសង្ស័យសមត្ថកិច្ចបានឆែកឆេររកឃើញសោរសំរាប់កាច់ករម៉ូតូមួយ និងដែកសរសៃមួយរួចក៍បាននាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្ត៍នគរបាលទំនប់ទឹក កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ផ្លូវព្រះមុនីរ៉េតកែងនិងផ្លូវ៤៣០ សង្កាត់ទំនុបទឹក ខណ្ឌចំការមន។
ជនសង្ស័យមានឈ្មោះ ធឿន ឆាត ហៅអូន ហៅង៉ោល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិជើងទឹក ឃុំត្នោត ស្រុកព្រៃវែង ខេត្តព្រៃវែង ដកហូត សោរសំរាប់កាច់ករម៉ូតូចំនួនមួយ ដែកសសៃមួយ ពិលមួយ និងកង់មួយ ។
តាមសម្ដីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសនិងការពារសន្តិសុខជូនប្រជាពលរដ្ឋ ខណៈពេលនោះក៍ប្រទះឃើញជនសង្ស័យ ខាលើកំពុងតែជិះធ្វើដំណើរតាមផ្លូវ ឃើញដោយមានការសង្ស័យកម្លាំងបានឃាត់ខ្លួននិងសុំធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញ សោរសំរាប់កាច់ករម៉ូតូចំនួន ដែកសសៃមួយ រួចហើយក៍បាននាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្ត៍នគរបាលទំនប់ទឹក ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា រូបគេគឺធ្លាប់ជាប់គុកម្តងរួចមកហើយ ពីបទចែកចាយគ្រឿងញៀន ហើយរូបគេចេញមកវិញ ធ្លាប់បានធ្វើសកម្មភាព បើកទ្វាររថយន្តលួចយកកាបូប ដែលមានលុយជិត៦ពាន់ដុល្លារ កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ នៅមុខផ្ទះអត់លេខ ផ្លូវ៤៣២ ក្រុម៣២ ភូមិ៤សង្កាត់ទំនប់ ខណ្ឌចំការមន ហើយនៅពេលដែលរូបគេលួចនោះគឺមានគ្នារពីរ ហើយលុយដែលលួចបាននោះគឺរូបគេ បានចំនែកតែ៣០០ដុល្លារតែប៉ុណ្ណោះ រួចហើយដែលរូបគេទទួលបានគឺបានកទៅអោយម្តាយចំនួន២០០ដុល្លារ ហើយលុយនៅសល់គឺរូបគេទុកចាយវាយខ្លួនឯង ។
ជនសង្ស័យរូបនោះបានបន្តទៀតថា លុះមកដល់ថ្ងៃដែល សមត្ថកិច្ចឃាត់ខ្លួន គឺរូបគេ មានបំណងដើរ រកលួចទ្រព្យសម្បត្តិ គេតែពេលជិះកង់មកដល់ចំនុចកើតហេតុក៏ស្រាប់តែ
សម្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
បន្ទាប់ពីសាកសួររួច ជនសង្ស័យព្រមទាំងវត្ថុតាង ហើយព្រមទាំងមានសំនុំរឿងពាក់បណ្តឹងស្រាប់តែ ជនសង្ស័យត្រូវបានបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការតាម
នីតិវិធី ៕ ណន រ៉ាត់