ជនសង្ស័យជាសន្តិសុខយាមហាងម៉ាស្សាម្នាក់ក្នុងចំណោមបក្សពួកពីរនាក់បានលួចកាច់សោកម៉ូតូគេយកទៅបាត់អស់៦ថ្ងៃរមាស់ដៃលួចកាត់ខ្សែភ្លើងកន្លែងខ្លួនយាមត្រូវសមត្ថកិច្ចក្របួចវាយខ្នោះ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ស្ថិតក្នុងហាងម៉ាស្សាមួយកន្លែងមិនស្គាល់យីហោ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំកាមន។
ជនសង្ស័យមានឈ្មោះ ជាង សិលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុន
អេសភីអាយ ស្នាក់នៅហាងម៉ាស្សា ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំកាមន មានស្រុកកំណើតនៅភូមិ ប្រាសាទ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ចំណែកឯជនរងគ្រោះជាម្ចាស់
ម៉ូតូមានឈ្មោះ នះស្ទីតូ សាល់វាដូរ៉ា ជាជនជាតីហ្វីលីពីន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនស្នាក់នៅក្រុមបុរីពិភពថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។រីឯម៉ូតូម៉ាក យ៉ាម៉ាហាមីអូ ពណ៌សលាយក្រហម ពាក់ស្លាក់លេខ ភំពេញ ១AF២៧៤១។
បើតាមសម្តីពីលោក ឯម ភារី នាយប៉ុស្តិ៍ស្តីទីស្ទឹងមានជ័យបានរាប់រៀបអោយដឹងថា កាលពីម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះបានជិះម៉ូតូខាងលើចេញមកពីផ្ទះ ជិះយកទៅទុកនៅផ្សារស្ទឹងមានជ័យថ្មីជាន់ទីបួនដែលជាកន្លែងធ្វើការ ហើយគាត់ក៏បានចាក់ សោកម៉ូតូទុកចោលនៅកន្លែងចតរថយន្តរួចដើរចូលទៅធ្វើការនៅក្នុងក្រុមហ៊ុន លុះមួយសន្ទុះក្រោយមកក៏ស្រាប់តែជនសង្ស័យខាងលើរួមទាំងបក្សពួកម្នាក់ទៀតឈ្មោះ ភណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ មុនរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ បានដើរមកធ្វើសកម្មភាពលួច កាច់សោកម៉ូតូរបស់គាត់យកទៅបាត់ដោយសុវត្ថិភាព ខណះពេលដែលគាត់ចេញមកវិញបំរុង និងយកម៉ូតូជិះទៅផ្ទះក៏ស្រាប់បាត់ម៉ូតូ ហើយរូបគាត់ក៏បានទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបានរដ្ឋបាល ស្ទឹងមានជ័យដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍។
ប្រភពដដែលបានបន្តថាលុះដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យខាងលើបានជិះម៉ូតូដែលលួចពីជនរងគ្រោះទៅធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពីហាងម៉ាស្សាដែលជនសង្ស័យខាងលើយាមយកទៅលក់តែសំណាង់មិនល្អ ត្រូវបានម្ចាស់ហាងគេតាមទាន់ ក៏ចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ដើម្បីធ្វើការសាកសួរតែម្ចាស់ហាងមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ ។
ខណៈពេលដែលកំពុងតែសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថាម៉ូតូដែលខ្លួនជិះគឺជាម៉ូតូដែលខ្លួនរួចទាំងបក្សពួកឈ្មោះ ភណ្ឌ បានធ្វើសកម្មភាពលួចកាច់សោកមកពីផ្សារ ស្ទឹងមានជ័យថ្មីជាន់ទី៤ ទើបសមត្ថកិច្ចិប៉ុស្តិ៍ទួលទំពូងទី១បញ្ចូនជនសង្ស័យខាងលើអោយទៅសមត្ថ កិច្ចប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីចាត់ការបន្ត ។
បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ធបាលស្ទឹងមានជ័យកំពុង
កសាងសំណុំរឿងបញ្ចូនទៅអធិការដ្ធានខណ្ឌមានជ័យដើម្បីរងចាំការចាត់ការតាមនីតិវិធីច្បាប់ ។ រីឯម៉ូតូត្រូវសមត្ថកិច្ចប្រគល់អោយជនរងគ្រោះយកត្រលប់ទៅផ្ទះវិញ៕ សោល វ៉ាន់ណាល់