ភ្នំពេញ ៖ នៅលើបណ្ដាញសង្គម Tik Tok គេឃើញតារាចម្រៀងស្រីស្រស់ សុខុម រចនា និងនាងស្រ៊ុន ប្រាក់សុគន្ធា ហៅមីហឹរ ដែលជាអតីតភរិយាតារាចម្រៀង Galaxy លោកសេក វណ្ណៈ ហៅ Nak Fake បង្ហាញភាពស្និទ្ធស្នាលគ្នាចម្លែក ដូចគូស្នេហ៍ ដូចជាដឹកដៃគ្នាទៅញ៉ាំអាហារនៅ Pub Street ខេត្តសៀមរាប និងជិះម៉ូតូទឹក នៅខេត្តកំពត ដោយពួកគេឱបថើប និងបញ្ចុកអាហារគ្នា ដូចគូស្នេហ៍ ។ សកម្មភាពរបស់ស្រីស្អាត រចនា បែបនេះ នាំឲ្យប្រុសៗដែលលង់ស្នេហ៍នាង មួយចំនួន ខកចិត្ត ព្រោះខ្លាចនាងស្រលាញ់ស្រីដូចគ្នា ខណៈដែលខ្លះ ទៀតសង្ស័យថា មីហឹរ លែងប្ដី ដោយសារតែនាងស្នេហ៍ រចនា ជាដើម ។

អ្នកលេង Tik Tok មួយនួន បានខម្មិនសួរទៅមីហឹរ ថាជាសង្សាររបស់រចនា មែន? តែទាំងរូបនាង និងរចនា មិនបកស្រាយឡើយ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅ ស្រ៊ុន ប្រាក់សុគន្ធា ហៅមីហឹរ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ តែលេខទូរស័ព្ទនាងមិនអាចទាក់ទងបានឡើយ។ ចំណែកលោកNake Fake ហៅចូល អត់អ្នកទទួល ។ ចំពោះ រចនា នាងមិនចូលចិត្តសម្ភាសជាមួយអ្នកសារព័ត៌មានទេ ហើយពេលខ្លះកំពុងតែនិយាយ ចុចផ្ដាច់ទូរស័ព្ទ ដោយគ្មានប្រាប់មុនក៏មាន ទើបពិបាកទាក់ទង។

យ៉ាងណា ជុំវិញសុខុម រចនា ស្និទ្ធស្នេហ៍ប្រពន្ធ Nake Fake នេះបើតាមព័ត៌មានពីតារាGalaxy ខ្លះ បង្ហើបថា នេះជាយុទ្ធសាស្រ្ដដែលពួកគេលក់ផលិតផល ហេតុនេះហើយបានជាធ្វើដូចជាកំពុងតែស្រលាញ់គ្នាបែបនេះ ។ ប៉ុន្ដែទន្ទឹមនឹងនោះ មួយចំនួនទៀតថា ខ្លាចតែ «ស្រលាញ់លេងៗ» ទៅជា «ស្រលាញ់មែនទែន» ព្រោះមើលទៅដូចជាស្អិតល្មូតគ្នាខ្លាំងណាស់។

សូមបញ្ជាក់ថា សុខុម រចនា ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣ ដែលរងការរិះគន់ដូចទឹកបាក់ទំនប់ ពេលច្រៀង Cover បទ «How about now ?» មាន Views ដល់ទៅ30M តែភ្លាមៗនោះ នាងត្រូវបានគេចោទថា មិនបាននឹកនាដល់ម្ចាស់ដើម លោកងួន ចាន់ដេវីត និងមានចេតនាចង់យកបទនោះ ជាបទខ្លួនឯង ជាដើម រហូតមាន Fan ដេវីត រីផតបទនោះឲ្យយូធូប លុបចោលតែម្ដង ទើបពេលនេះ រចនា ត្រូវអ្នកគាំទ្រដេវីត ហៅនាងថា «នាង30M»។ រចនា ត្រូវបានចាត់ទុកជាតារាមានសម្រស់សោភា និងមានទឹកដមសំឡេងមធ្យម ទើបធ្វើឲ្យនាងក្លាយជាតារាស្រីលេចធ្លោលំដាប់ទី២ នៅ Galaxy បន្ទាប់ពី តន់ ច័ន្ទសីម៉ា ព្រោះនាងក៏អាចច្រៀងបានជាច្រើនទម្រង់ដែរ រួមទាំងចង្វាក់រ៉េប។

ប្រភពបានឲ្យដឹងថា ការដែល រចនា ងាកទៅកៀកកើយ មីហឹរ នាពេលនេះ ក្រោយប្រាក់ សុគន្ធា ហៅមីហឹរ ទើបចែកផ្លូវគ្នាជាមួយលោក Nake Fake បាន២ខែ បន្ទាប់ពីពួកគេបានរៀបការកាលពីខែមករា ឆ្នាំ២០២៥ ។ Fan ជាច្រើនសរសើរ រចនា និងមីហឹរ ថាសមគ្នាខ្លាំង ខណៈដែលមីហឹរ ហៅ រចនា ថា «បង» ចំណែករចនា ហៅមីហឹរ «ថាអូន» ។ ប៉ុន្ដែសម្រាប់ប្រុសៗដែលលង់ស្នេហ៍ រចនា សាច់សខ្ចីវិញ ពួកគេមិនចង់ឃើញនាង និងមីហឹរ ស្អិតល្មូតគ្នាលើសនេះទេ ព្រោះបើនាងស្រលាញ់ស្រីមែន ច្បាស់ជាប្រុសៗមិនតិចនាក់ទេ ដែលដេកស្ដាយសម្រស់នាង។

ទោះជា សុខុម រចនា និងមីហឹរ មិនទាន់ចេញមុខបំភ្លឺរឿងគេសង្ស័យថាជាគូស្នេហ៍ភេទដូចគ្នា ប៉ុន្ដែកន្លងមក មានតារាជាច្រើនដួងមកហើយ ដែលក្លាហានហ៊ានបង្ហាញរូបភាពជាមួយគូស្នេហ៍ភេទដូចគ្នា ក្នុងនោះមានដូចជា ឡាយ លក្ខិណា, លី អ៊ីវ៉ាធីណា, អេនីហ្សាម និងម៉ៃយ៉ា ជាដើម ៕

តារាចម្រៀងNake Fake និងនាងមីហឹរ កាលនៅផ្អែមល្ហែមស្នេហ៍