Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកក្រុមហ៊ុន​ ចិន​ជួលបុគ្គលិក ជាជនបរទេស ​នៅក្រៅស្រុក​ ជាង១លាននាក់​

ក្រុមហ៊ុន​ ចិន​ជួលបុគ្គលិក ជាជនបរទេស ​នៅក្រៅស្រុក​ ជាង១លាននាក់​

ទីផ្សារការងារ៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម​ចិន​បាន​បង្ហើបកាលពីពេលថ្មីៗនេះថា​បណ្តា​សហគ្រាស​​ចិន​បានជួល​កម្លាំងពលកម្ម​ជាជនបរទេស​នៅ​ក្រៅស្រុក​ចំនួន​១,៥​លាននាក់​ក្នុង​ឆ្នាំ​២០១៦​ក្នុង​អំឡុងពេល​ដែល​ក្រុមហ៊ុន​ទាំងនោះ​ពង្រីក​ខ្លួនរបស់​ពួកគេ​នៅ​ជុំវិញពិភពលោក ។

ប្រមុខក្រសួងពាណិជ្ជកម្ម​លោក Zhong Shan បានថ្លែងក្នុង​សន្និសិទកាសែត​មួយ​នៅក្រៅ​សម័យប្រជុំ​សភាប្រចាំ​ឆ្នាំ​​ថា​បណ្តាសហគ្រាស​ជនជាតិ​ចិន​នៅ​បរទេស​បាន​ចុះបញ្ជី​​បរិមាណ​លក់​ប្រមាណ​ជា​១,៥ទ្រីលាន​ដុល្លារ​កាលពីឆ្នាំ​ទៅ​ដែល​នាំ​មក​នូវ​ពន្ធ​ចូល​ជាតិ​៤០ប៊ីលានដុល្លារ​ ។

​លោកបាន​ថ្លែងថា​រដ្ឋាភិបា​លតែង​តែ​បានលើកទឹកចិត្ត​ដល់​សហគ្រាស​របស់ខ្លួន​ឲ្យ​ចេញ​ប្រកបជំនួញ​នៅ​ខាងក្រៅ​ ទន្ទឹមនិងនេះ​គេកត់សម្គាល់​ថា​គេសង្កេត​ឃើ​ញ​​មាន​ភាព​អវិជ្ជមាន​ខ្លះៗដែរ​នៅក្នុងការ​វិនិយោគ​នៅ​ខាងក្រៅ​ដែល​តម្រូវ​ឲ្យ​មានការ​កែប្រែថ្មី​នូវការធ្វើនិយ័តកម្ម​របស់រដ្ឋាភិបាល ។

ទោះជាយ៉ាងណាទិន្នន័យ​ផ្លូវការ​បង្ហាញថា​ការវិនិយោគ​ផ្ទាល់​នៅ​បរទេស​របស់​ចិន​បានកើនឡើង​យ៉ាងលឿន​ក្នុង​អំឡុងពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ក្នុងនោះ​វិនិយោគផ្ទាល់នៅបរទេស​ក្រៅពី​ផ្នែកហិរញ្ញវត្ថុ​កើនឡើង​៤៤,១%​ឬស្មើនឹង​១៧០​ប៊ីលានដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES