ខេត្តពោធិ៍សាត់ ៖ នារីក្រមុំម្នាក់ កំពុង ដេកក្នុងខ្ទមចាំចម្ការតែម្នាក់ឯង ស្រាប់តែត្រូវបុរសល្មោភកាម ម្នាក់ លបចូលមកចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច រួចរត់គេចខ្លួនបាត់ បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៩និង៤៧នាទីយប់ ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៦ នៅចំណុចវាល ស្បូវ ស្ថិតក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង។
ជនសង្ស័យ ដែលលបចូលក្នុងខ្ទមចាំចម្ការ ចាប់រំលោភសេពសន្ថវៈ នារីក្រមុំនោះ មានឈ្មោះ សយ សែន អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្នុងភូមិ–ឃុំកើតហេតុខាងលើ។ ចំណែក នារីរងគ្រោះមាន ឈ្មោះម.ស.ព. អាយុ២៥ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជារៀងរាល់ថ្ងៃ នាងតែងមកដេកនៅក្នុង ខ្ទមកើតហេតុ ខាងលើ ដើម្បីចាំយាមចម្ការ ហើយមិនធ្លាប់កើតមានបញ្ហាអ្វីនោះទេ ហើយនៅមុនពេលកើតហេតុ នៅព្រលប់ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៦ នាងក៏ចូលមកដេកក្នុងខ្ទម ដូចសព្វមួយួដង លុះមកដល់ វេលាម៉ោងប្រមាណ ៩និង៤៧នាទីយប់ ស្រាប់តែ លេចមុខជនសង្ស័យ ឈ្មោះសយ សែន ដែល រស់នៅក្នុងភូមិជាមួយ គ្នាបានលបចូលមកចាប់រំលោភសេពសន្ថវៈ លើរូបនាង រហូតដល់បាន សម្រេចតែម្តង ទោះជានាងប្រឹងស្រែកហៅគេឯងឱ្យជួយយ៉ាងណា ក៏គ្មានអ្នកណាបានឮ មកជួយសង្គ្រោះ នាងទាន់ពេលដែរ ដោយសារតែខ្ទមស្នាក់នៅរបស់នាង ស្ថិតនៅឆ្ងាយពីផ្ទះ អ្នកស្រុកពេក។
នារីរងគ្រោះ បានបន្តថា ក្រោយពីធ្វើសកម្មភាព ចាប់នាងរំលោភសេពសន្ថវៈ បានសម្រេច រួចរាល់ ជនសង្ស័យ ក៏បានលើកខោរត់គេចខ្លួនបាត់។ ចំណែកនាងបានយករឿងរ៉ាវប្រាប់ក្រុមគ្រួសារ និងបាននាំគ្នាទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចស្រុកវាលវែង បានបញ្ជាក់ថា សមត្ថកិច្ចបានទទួល ពាក្យបណ្តឹង ពីនារីរងគ្រោះរួចរាល់ហើយ ប៉ុន្តែជនសង្ស័យ បានរត់គេចខ្លួនចេញពីមូលដ្ឋាន រស់នៅបាត់ទៅហើយ។ យ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកចាត់ការ តាមនីតិវិធី”