Friday, July 18, 2025
Homeព័ត៌មានជាតិជាប់​គុក​ព្រោះ​វ៉ៃ​ព្រះ​សង្ឃ​ចេញ​វិញ ទាញ​អង្រែ​វ៉ៃឪ​ចុង

ជាប់​គុក​ព្រោះ​វ៉ៃ​ព្រះ​សង្ឃ​ចេញ​វិញ ទាញ​អង្រែ​វ៉ៃឪ​ចុង

ខេត្តក្រចេះ ៖ យុវជនចិត្តឆេវឆាវម្នាក់ កាលធ្លាប់បួសជាសង្ឃបានធ្វើសកម្មភាពវាយ ព្រះសង្ឃមួយអង្គឱ្យរងរបួស ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនដាក់ពន្ធនាគារម្តងរួចមហើយ លុះ ចេញមកវិញ មិនចោលចរិតកាចសាហាវ ក៏ ទាញអង្រែបុកគ្រឿងវាយសំពងឪពុកចុងរបស់ ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៧ នៅចំណុចសង្កាត់កោះទ្រុង ក្រុងក្រចេះ។

ជនដៃដល់ដែលទាញអង្រែវាយឪពុកចុង បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះឈួន តូតាល់ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាឪពុកចុង មានឈ្មោះ ឈីម ឈុន្នី អាយុ៣៨ឆ្នាំ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចក្រុងក្រចេះ បាន បញ្ជាក់ឱ្យដឹងថា ជនបង្កហេតុឈ្មោះឈួន តូតាល់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពី អំឡុងឆ្នាំ២០១២ ដោយជាប់ចោទពីបទលួច ដោយប្រើហិង្សា។ កាលណោះ ជនបង្កហេតុ នៅបួសជាសង្ឃនៅឡើយ និងគង់នៅវត្តមួយ ក្នុងភូមិកើតហេតុខាងលើ និងបានធ្វើសកម្មភាព លួចកុំព្យូទ័រយួរដៃ១គ្រឿងពីព្រះសង្ឃមួយ អង្គគង់នៅវត្តជាមួយគ្នា លុះព្រះសង្ឃជាម្ចាស់ កុំព្យូទ័រតាមទាន់ ស្រាប់តែជនបង្កហេតុបានវាយ ទៅលើព្រះសង្ឃរងគ្រោះថែមទៀត។ ក្រោយ កើតហេតុ ខាងមន្ទីរធម្មការបានចុះចាប់ផ្សឹក រួចប្រគល់ឱ្យសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាម នីតិវិធី និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារទៀត ផង។

ប្រភពដដែលបន្តថា លុះពេលចេញពី ពន្ធនាគារមកវិញ ជនបង្កហេតុនេះ មិនព្រមរក ការងារអ្វីធ្វើនោះទេ និងចេះតែអុកឡុកក្រុមគ្រួសារដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យខូចខាតជារឿយៗ។ រហូតមកដល់ ថ្ងៃកើតហេតុ ជនបង្កហេតុមិនដឹងជាមានទំនាស់ អ្វីជាមួយឪពុកចុង ក៏ស្រាប់តែទាញអង្រែបុកគ្រឿងស្ទុះទៅវាយសំពងឪពុកចុងជាច្រើនអង្រែ បណ្តាលឱ្យរងរបួសត្រង់ក្បាល និងដងខ្លួនយ៉ាង ដំណំ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរ- ពេទ្យ ដើម្បីសង្គ្រោះជីវិត។ ចំណែកជនបង្ក- ហេតុ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួននាំទៅ សាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES