ខេត្តបន្ទាយមានជ័យ ៖ ហាងផឹកស៊ីមួយកន្លែងយីហោ តា តាប់ ដែលមានទីតាំងស្ថិត នៅឃុំឬស្សីក្រោក ស្រុកមង្គលបុរី ដែលជាប់ សង្ស័យថា បានផ្តល់ទីតាំងឱ្យសិស្សសាលាចូល ទៅផឹកស៊ី និងប្រើប្រាស់ថ្នាំញៀនដោយខុស ច្បាប់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប កាលពី រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដោយ ឃាត់ខ្លួនបានសិស្សសាលា ចំនួន១៣នាក់ ដែល កំពុងសម្ងំជក់ថ្នាំញៀន ព្រមទាំងថៅកែហាង ម្នាក់ផងដែរ។
សមត្ថកិច្ចស្រុកមង្គលបុរី បានបញ្ជាក់ឱ្យ ដឹងថា ប្រតិបត្តិការឆ្មក់ចូលពិនិត្យក្នុងហាងផឹក ស៊ីខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជា លោកតេង សម័យ ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តបន្ទាយមានជ័យ និងក្រោមការចង្អុល បង្កាញពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបន្តថា ប្រតិបត្តិការខាងលើ នេះ សមត្ថកិច្ចបានឃាត់ខ្លួនសិស្សសាលា ចំនួន ១៣នាក់ ដែលកំពុងប្រើប្រាស់ថ្នាំញៀនជាក់ ស្តែង នៅក្នុងទីតាំងនោះផ្ទាល់តែម្តង។ ជាមួយ នេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសឈ្មោះមាស តាប់ អាយុ៥៨ឆ្នាំ ជាម្ចាស់ហាង មានលំនៅក្នុង ភូមិកោះកែវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ផងដែរ។
លោកវរសេនីយ៍ទោ ស៊ីឌី អធិការនគរ– បាលស្រុកមង្គលបុរី បានបញ្ជាក់ថា ក្រោយពី ទទួលបានព័ត៌មានពីអាណាព្យាបាលសិស្សមក ថា កូនៗរបស់ពួកគាត់បានគេចសាលាមិនចូល រៀន និងបានលបលួចទៅសម្ងំប្រើប្រាស់គ្រឿង ញៀននៅទីតាំងហាងផឹកស៊ីខាងលើ ទើបសមត្ថកិច្ច បានសុំគោលការណ៍ពីលោកស្នងការ និង មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង តេង សម័យ ផងនោះ កម្លាំងសមត្ថកិច្ចក៏ចុះ បង្ក្រាបទីតាំងខាងលើ និងឃាត់ខ្លួនក្មេងសិស្ស សាលាចំនួន១៣នាក់ នៅក្នុងខ្យូសផឹកស៊ី ដែល មានសំបកកូនថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ធំក្នុងនោះទៀតផង។
លោកអធិការ បន្តថា ក្នុងចំណោមសិស្ស ទាំង១៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ គឺ សុទ្ធតែសិស្សរៀននៅវិទ្យាល័យមង្គលបុរី ចាប់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ហើយក្រោយពី សមត្ថកិច្ចិពិនិត្យទឹកនោម ឃើញថា សិស្សទាំង នោះ មានផ្ទុកសារធាតុញៀនទាំងអស់គ្នា។
ក្រុមសិស្សសាលាទាំង១៣នាក់ រួមនិង ម្ចាស់ហាងផឹកស៊ីយីហោ តា តាប់ ត្រូវបាន សមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕