ទីផ្សារប្រេង៖ លោកឧបនាយករដ្ឋមន្ត្រី Arcandra Tahar បានថ្លែងកាលពីថ្ងៃច័ន្ទថាក្រសួងថាមពលនិងធនធានរ៉ែព្យាករថាតម្រូវការចំពោះប្រេងឥន្ធនៈចម្រាញ់រួចរាល់សម្រាប់យានយន្តនឹងមានចំនួនលើសឆ្នាំចាស់១៣% ។
វាមានន័យថាកំណើនដែលបានគ្រោងទុកនឹងលើសកំណើនសេដ្ឋកិច្ចជាតិប្រមាណជា៥%ក្នុងមួយឆ្នាំ ។
លោកបានថ្លែងថានេះគឺជាសញ្ញាមួយដែលការផ្តោតរបស់យើងគឺចាំបាច់ត្រូវតែជាផលិតផលសាំងក៏ដូចជាកម្មវិធីផ្ទេរឬបំលែងទៅជាការប្រើប្រាស់ឧស្ម័នធម្មជាតិ(ហ្គាស)សម្រាប់រថយន្តជាដើម ។
ឥណ្ឌូណេស៊ីបានចាប់ផ្តើមណែនាំអំពីឧបករណ៍ផ្ទេរឬបំលែងសម្រាប់រថយន្តដើម្បីប្រើប្រាស់នូវឧស្ម័នធម្មជាតិឬហ្គាស (CNG) និងហ្គាស (LGV) កាលពីឆ្នាំ២០១២ដើម្បីនឹងធ្វើឲ្យអតិថិជនជឿទុកចិត្តក្នុងការផ្លាស់ប្តូរពីការប្រើសាំងមកឧស្ម័នធម្មជាតិវិញ ។
ទោះជាយ៉ាងណាតម្លៃដោយឡែកពីគ្នានៅតាមស្ថានីយសាំងនិងស្ថានីយចាក់ហ្គាសប្រភេទ CNG និង LGV នៅតែជាឧបសគ្គចំពោះអតិថិជនភាគច្រើនដដែល។
សូមបញ្ជាក់ថាក្រុមហ៊ុនប្រេងនិងហ្គាសរបស់រដ្ឋយីហោ Pertamina មានស្ថានីយចាក់ហ្គាសចំនួន៥៧កន្លែងនៅទូទាំងប្រទេសក្នុងអំឡុងឆ្នាំ២០១៦ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា