Monday, January 20, 2025
Homeព័ត៌មានជាតិរំលោភ​សម្លាប់​ក្មេង​ស្រី រុំ​សព​ក្នុង​កម្រាល​ពូក​បោះ​ចោល​ក្នុង​ប្រឡាយ

រំលោភ​សម្លាប់​ក្មេង​ស្រី រុំ​សព​ក្នុង​កម្រាល​ពូក​បោះ​ចោល​ក្នុង​ប្រឡាយ

ខេត្តព្រះសីហនុ ៖ សពក្មេងស្រីម្នាក់ ស្ថិតក្នុងសភាពស្អុយរលួយមានដង្កូវចោះ ចំណែក ប្រដាប់ភេទមានសភាពដាច់រយះផងនោះ ត្រូវ បានគេប្រទះឃើញរុំក្នុងកម្រាលពូកប្លុងចោល នៅក្នុងប្រឡាយទឹក និងត្រូវសមត្ថកិច្ចជំនាញ សន្និដ្ឋានថា ជាករណីរំលោភសម្លាប់។

ហេតុការណ៍ប្រទះឃើញសពនេះ បាន កើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចប្រឡាយទឹកមួយកន្លែង ជាប់ផ្លូវកៅស៊ូ ពីអាឡាំឌឺឡុង ឆ្ពោះទៅអូរត្រេះ ស្ថិតក្នុងក្រុម៣ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សពក្មេងស្រីរងគ្រោះខាងលើ មិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ ព្រោះសពមាន សភាពហើមស្អុយរលួយ រហូតដល់មានដង្កូវ ចោះទៅហើយ ប៉ុន្តែបើពិនិត្យតាមភិនភាគ ជាក់ស្តែងមានវ័យចន្លោះពី១៤ទៅ១៦ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មានអ្នកដំណើរ ដែលឆ្លងកាត់កន្លែងកើតហេតុបានធុំក្លិនស្អុយ ចម្លែក ទើបនឹកឆ្ងល់ក៏ដើររកមើលនៅក្បែរៗ នោះ ស្រាប់តែប្រទះឃើញរបស់អ្វីម៉្យាងត្រូវ បានគេរុំក្នុងកម្រាលពូក និងមានភាយក្លិនស្អុយ យ៉ាងខ្លាំង លុះឆ្កឹះមើលទើបដឹងថា ជាសព មនុស្សធ្វើឱ្យកើតមានការផ្អើលឆោឡោប្រញាប់ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋថា បានប្រទះឃើញសពត្រូវគេ ប្លុងចោលភ្លាម សមត្ថកិច្ចជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ និងមានការចូលរួមពីលោក វេជ្ជបណ្ឌិត ជូ សិទ្ធិជោតិ បានចុះដល់ទីតាំង កើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ សព។

ប្រភពដដែលបន្តថា តាមការពិនិត្យជាក់ស្តែង សពជាក្មេងស្រីអាយុ ប្រមាណ១៤ទៅ ១៦ឆ្នាំ មានសភាពហើមស្អុយ និងមានដង្កូវ ចោះ។ ចំណែកប្រដាប់ភេទមានសភាពដាច់រយះ ទៀតផង ព្រមទាំងមានកន្សែងពោះគោពណ៌ ខៀវមួយ ចងជាប់នឹងកផងដែរ។

តាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ច ជំនាញ ក្មេងស្រីរងគ្រោះបានស្លាប់ក្នុងករណី ឃាតកម្មរំលោភសេពសន្ថវៈសម្លាប់ នៅទីតាំង ផ្សេង និងត្រូវបានជនដៃដល់រុំសពនឹងកម្រាល ពូករួចដឹកយកមកប្លុងចោលនៅទីតាំងកើតហេតុ អស់រយៈពេលប្រមាណ៣៤ថ្ងៃមក ហើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុង ស្រាវជ្រាវរកសាច់ញាតិក្មេងស្រីរងគ្រោះ ដើម្បី មកទទួលយកសពទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី និងតាមស្រាវជ្រាវចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES