កន្ទួត ជាធញ្ញជាតិដែលមានរសជាតិជូរ និងមានប្រយោជន៍ចំពោះសុខភាព ថែមទាំងមានការបូអ៊ីដ្រាត កាក-សរសៃ ប្រូតេអ៊ីន ធាតុដែក កាល់ស្យូម វីតាមីន A, B, C និង វីតាមីន B1។ ក្នុងផ្លែកន្ទួត មានសារធាតុ tannin, dextrose, levulose, sucrose និងវីតាមីន C ជួយកាត់ស្លេស្ម៍ កែអាការក្អក បំប៉នឈាម និងជាថ្នាំបញ្ចុះ។ ម៉្យាងវិញទៀត នៅក្រៅប្រទេស មានការប្រើផ្លែកន្ទួតជូរក្នុងការលាងឈាម ជំរុញឱ្យមានចំណង់អាហារ ព្យាបាលអាការរលាកបំពង់ខ្យល់ ប្លោកនោមឡើងរឹង ឫសដូងបាត និងបំប៉នថ្លើម៕