ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ព្រមទាំងគ្រឿងញៀន១កញ្ចប់ធំត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនបានខណៈដែលជនសង្ស័យរូបនោះកំពុងតែឈប់ម៉ូតូរង់ចាំចែកចាយគ្រឿងញៀន ពេល ដែលសមត្ថកិច្ចឃាត់ខ្លួនបានសុំឲ្យដោះលែងរូបគេវិញគេនឹងឲ្យប្រាក់ចំនួន២០០០ដុល្លារ ដែលហេតុការណ៍នេះកើតឡើងនៅវេលា២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ ចំនុចមុខផ្ទះអត់ ផ្លូវ១០៥ ក្រុមទី ២៤ ភូមិ ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនសង្ស័យមានឈ្មោះ ទី សន្ទនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់គ្រឿងទូរស័ព្ទ ស្នាក់នៅផ្ទះលេខ ៩៩៥ ផ្លូវបូរី ៩៩៩ ភូមិ ត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជយ័ ដកហូត
បានម្សៅក្រាមសថ្លា ០១ កញ្ចប់ធំទំងន់ ១ជីកន្លះដែលជនសង្ស័យលាក់ទុកក្នុងហោប៉ៅអាវទូរសព្ទ័ដៃចំនួន ០១ គ្រឿង ម៉ាក L G ពណ៍ស លាយខ្មៅ ម៉ូតូ ០១ គ្រឿង ម៉ាក NEX ពណ៍ ខៀវ សេរីឆ្នាំ ២០១៤ពាក់ស្លាកលេខ ភ្នំពេញ 1 FQ 8523 ។
តាមសម្ដីលោកមេប៉ុស្តិ៍បានអោយដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនិងការពារសន្តិសុខជូនប្រជាពលរដ្ឋ ស្របពេលនោះក៏ប្រទះឃើញបុរសខាងលើបានឈប់ម៉ូតូអង្គុយនៅដោយមានការម្តុំលូកទឹកស្អុយដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានសុំធ្វើការត្រួតពិនិត្យនិងឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១កញ្ចក់ធំ ដែលជនសង្ស័យបានលាក់ទុកនៅក្នុងហោប៉ៅអាវខាងមុខ ឃើញដូច្នេះកម្លាំងបាននាំខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ពេលដែលចាប់បានជនសង្ស័យភ្លាម ជនសង្ស័យបានអង្វរសុំឲ្យ ដោះលែងរូបគេវិញ គេនឹងឲ្យប្រាក់ចំនួន២០០០ដុល្លារ ប៉ុន្តែសមត្ថកិច្ចបានប្រាប់ថាពួកគេ មិនអាចធ្វើបែបនេះទេ ។
នៅពេលសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថារូបគេពិតបានជួញដូរនិងប្រើប្រាស់គ្រឿងញៀនទាំងនេះពិតប្រាកដមែន ហើយថ្នាំញៀននេះគឺរូបគេបានយកឈ្មួញម្នាក់ឈ្មោះភានៅម្តុំច្បារអំពៅ ក្នុងមួយកញ្ចប់ធំ តំលៃ២៥០ដុល្លារមកលក់បន្តក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
បន្ទាប់ពីសាកសួររួចជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្តទៀត ៕ ណន រ៉ាត់