Friday, July 18, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួន​២​នាក់​ប្តី​ប្រពន្ធ ពី​បទ​ចែក​ចាយ​​និង​ប្រើប្រាស់​គ្រឿង​ញៀន

ឃាត់​ខ្លួន​២​នាក់​ប្តី​ប្រពន្ធ ពី​បទ​ចែក​ចាយ​​និង​ប្រើប្រាស់​គ្រឿង​ញៀន

ភ្នំពេញ៖ជនសង្ស័យ០២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខចាប់ឃាត់ខ្លួនដោយជាប់សង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងដកហូតក្រាមសថ្លាចំនួន០៣កញ្ចប់កូនថង់តូចឧបករណ៍ប្រើប្រាស់មួយឈុត។ករណីនេះត្រូវបានបង្ក្រាបកាលពីម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៤មិនា២០១៧នៅបន្ទប់ផ្ទះជួលលេខ០២ជាន់ទី០២ភូមិដំណាក់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌលោកវរៈសេនីយ៍ត្រី គួកសុខហួរ អធិការរងខណ្ឌលោកអនុសេនីយ៍ឯក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌខណ្ឌ និងដោយមានការសម្របសំរួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងកម្លាំងជាច្រើនរូបទៀត។

ជនសង្ស័យប្តីឈ្មោះបេន សុបុត្រា អាយុ៣៣ឆ្នាំមុខរបរជាអ្នកចែកចាយនូវគ្រឿងញៀនខុសច្បាប់ស្នាក់នៅបន្ទប់ផ្ទះជួលលេខ០២ជាន់ទី០២ភូមិដំណាក់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខមានស្រុកកណណើតភូមិតាម៉ឺនឃុំតាម៉ឺនស្រុកបាត់ដំបងខេត្តបាត់ដំបង។ជនសង្ស័យជាប្រពន្ធឈ្មោះ គ្រឿង ចាន់តី អាយ៣៤ឆ្នាំមុខរបរជាងអ៊ុតសក់ស្នាក់នៅបន្ទប់ផ្ទះជួលលេខ០២

ជាន់ទី០២ភូមិដំណាក់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខមានស្រុកកំណើតភូមិដើមចាន់សង្កាត់ច្បារអំពៅ១ខណ្ឌមានជ័យ។

តាមសំដីលោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានប្រាប់ថាមុនឈានទៅបង្ក្រាបទីតាំជួញដូរគ្រឿងញៀនខាងលើគឺកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ជំនាញរហូតដល់ម៉ោងខាងលើក៍ដឹកនាំកម្លាំងបង្ក្រាបតែម្តងដោយធ្វើការដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៣កញ្ចប់តូចធំព្រមទាំងសម្ភារះល្មើសមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំង០២ប្តីប្រពន្ធរួមនិងវត្ថុតាងត្រូវបាននាំខ្លួនយកមកសាកសួរនិងឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

RELATED ARTICLES