Monday, March 10, 2025
Homeព័ត៌មានជាតិសម្លាប់​មនុស្ស​រួច​រត់​គេច​ខ្លួន​៤​ឆ្នាំ ជាប់​ខ្នោះ

សម្លាប់​មនុស្ស​រួច​រត់​គេច​ខ្លួន​៤​ឆ្នាំ ជាប់​ខ្នោះ

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ បន្ទាប់បានធ្វើសកម្មភាពមនុស្សឃាតហើយ បានរត់ គេចខ្លួនអស់រយៈពេល៤ឆ្នាំ មិនដឹងជាសំងំទៅ លាក់ខ្លួនពួនអាត្មារស់នៅទីកន្លែងណាទេ លុះ ពេលភ្លេចខ្លួនត្រឡប់ចូលស្រុកវិញ ត្រូវបាន កម្លាំងសមត្ថកិច្ចចាប់ក្របួចជាប់ នាំមកចាត់ការ តាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៧ នៅចំណុចភូមិក្តីរុន ឃុំខ្វាវ ស្រុកទ្រាំង។

ជនសង្ស័យដែលសម្លាប់មនុស្សហើយបាន រត់គេចខ្លួនរយៈពេល៤ឆ្នាំ ទើបសមត្ថកិច្ចចាប់ ខ្លួនបាននេះ មានឈ្មោះមិន ផុន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិក្តីរុន ឃុំខ្វាវ ស្រុកទ្រាំង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាល ពី៤ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៣ ជនសង្ស័យបានធ្វើសកម្មភាពសម្លាប់ ជនរងគ្រោះម្នាក់ ហើយបានរត់គេចខ្លួនបាត់ រហូតមិនដឹងជាទៅសំងំលាក់ខ្លួនពួនអាត្មានៅ កន្លែងណាទេ។ តែត្រូវក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យប្តឹងឡើងសាលាដំបូងខេត្ត និង ត្រូវលោកស្រី អ៊ិន ម៉ានិត ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តតាកែវ បានចេញដីកាលេខ៨៣ ដ....ខ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ដោយចោទពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិក្តីរុន ឃុំខ្វាវ ស្រុកទ្រាំង កកស្ទះ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣។

លោកប៉ិច វណ្ណា អធិការរងផ្នែកព្រហ្មទណ្ឌ ក្រោយពីមានដីការចាប់ខ្លួន សមត្ថកិច្ចបាន ធ្វើការស្រាវជ្រាវកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ ដែរ តែរកមិនឃើញសោះ តែសង្ស័យនៅឆ្លៀត ឱកាសមកលេងផ្ទះ ដោយស្ងាត់ៗជាញឹកញាប់ ដែរ តែរន្សពេលយប់ប៉ុណ្ណោះ ទើបធ្វើឱ្យសមត្ថកិច្ច ពិបាកនឹងតាមចាប់ខ្លួនជនសង្ស័យ។ លុះនៅ ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យ បានលួចមកលេងផ្ទះ ត្រូវបានសមត្ថកិច្ចប្រទះ ឃើញ ក៏ដឹកនាំកម្លាំងចេញប្រតិបត្តិការចាប់ ឃាត់ខ្លួនជនសង្ស័យដល់ផ្ទះ ទើបធ្វើឱ្យជនសង្ស័យលែងមានឱកាសរត់គេចខ្លួនទៀត។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

RELATED ARTICLES