ថៃ៖ បណ្តាញព័ត៌មានក្នុងស្រុកផ្សាយថាក្រុមហ៊ុនថ្មីចំនួនជាង៥.៧០០បានចុះបញ្ជីជាមួយនិងក្រសួងពាណិជ្ជកម្មក្នុងខែកុម្ភះ។ ក្រសួងបានសំដែងការជឿជាក់ថាការបន្តរៀបឡើងវិញនៃសេដ្ឋកិច្ចនឹងនាំឲ្យមានការកើនឡើងនៃក្រុមហ៊ុនថ្មីជាច្រើនជាង៦៦.០០០ក្នុងឆ្នាំនេះ ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មលោកស្រី Banchongchit Angsusing បានថ្លែងថាបរិមាណក្រុមហ៊ុនថ្មីដែលបានចុះបញ្ជីជាមួយក្រសួងបានកើនឡើងចំនួន១៥៣ក្រុមហ៊ុនឬស្មើនឹង៣%ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅ។ ចំណែកមូលធនដែលបានចុះបញ្ជីសរុបមានចំនួនជាង២៦ប៊ីលានបាត។
ការរើបឡើងវិញនៃសេដ្ឋកិច្ចក្នុងប្រទេសថៃនិងវិធានការណ៍លើកទឹកចិត្តរបស់រដ្ឋាភិបាលបាននាំឲ្យមានការកើនឡើងនូវបរិមាណក្រុមហ៊ុនថ្មីជាច្រើនរហូតមកដល់ពេលបច្ចុប្បន្ន ។
នាយកដ្ឋាននេះនឹងណែនាំនូវសេវាចុះបញ្ជីតាមអនឡាញសម្រាប់បណ្តាក្រុមហ៊ុនថ្មីនៅថ្ងៃទី២០ខែមីនាឆ្នាំ២០១៧នេះ ។ លោកស្រីថែមទាំងបានបញ្ជាក់ថាប្រព័ន្ធនេះគឺមានសុវត្ថិភាពស្របតាមបទដ្ឋានអន្តរជាតិហើយគេរំពឹងថា៥០%នៃក្រុមហ៊ុនថ្មីនឹងចុះបញ្ជីតាមប្រព័ន្ធអនឡាញក្នុងមួយខែៗ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា